ស្ងាត់ៗ ហុិន ច័ន្ទនិរត្ន័ ទៅដល់USA ព្រោះបេសកកម្មមួយ

0

កញ្ញាហុិន ច័ន្ទនិរត្ន័ បានឆ្លងដល់ប្រទេសអាមេរិក ក្រោយពេលឃើញនាងបង្ហោះរូប។ និរត្ន័បង្ហាញនូវអារម្មណ៍រំភើប ពេលដែលបានធ្វើការផង និងបានស្គាល់ទឹកដីមហាអំណាចទាំងនាងមិនដែលធ្លាប់គិត។ ពិសេសបានផ្តល់ភាពកក់ក្តៅពីបងប្អូនខ្មែររស់នៅទីនោះ យ៉ាងរីករាយ។

ហុិន ច័ន្ទនិរត្ន័ បានអោយដឹងលើគណនីហ្វេសបុកនាងថា « មិនដែលគិតថាបានទៅUSA ទេ ទៅការងារផង ដំណើរកម្សាន្តផង សប្បាយចិត្តដែលបានយករឿងខ្មែរបង្ហាញជូនបងប្អូនខ្មែរនិងអន្តរជាតិបានទស្សនានៅរោងភាពយន្តរដ្ឋCalifornia ។ពិសេសមានការចូលរួមពីតារាហូលីវូដ គឺលោកស្រី Angelina Jolie។ អារម្មណ៍រំភើបក្រៃលែងដែលគាត់មក surpriseក្នុងការចាក់បញ្ចាំងរឿងខ្មែរ ដែលរៀបចំដោយ Cambodia town film festival ។ មួយទៀតនាងខ្ញុំសូមអរគុណ បងប្អូនខ្មែរនៅសហរដ្ឋអាមេរិកទាំងអស់គ្នាដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ។ សូមអភ័យទោសដែលខ្ញុំមិនបានរៀបរាប់អស់ ។អរគុណដែលជូនដើរលេង នឹងជូនទៅកន្លែងជាច្រើនទៀត
តាំងពី២០១៨ ទើបនឹកឃើញយកមកកាត់😅
បញ្ចប់ការងារក៏បានដើរលេងខ្លះៗ តោះមើល videoទាំងអស់គ្នា។

បើទោះបី ហុិន ច័ន្ទនិរត្ន័ ដិតដាមជាមួយ ពិធីការិនីតែនាងនៅ មិនចោលការសម្តែង ជារឿយៗនាងឆ្លៀត ពេលថតភាពយន្តជាប្រចាំ។ ការសម្តែងរបស់នាងវិញគឺឃើញថាសាកសម យ៉ាងទំនង និងលេចធ្លោគួរអោយទាក់ទាញ។

LEAVE A REPLY

Please enter your comment!
Please enter your name here