ចាន់ កែវនិមល កាន់តែលេងខ្លួនដូចក្រមុំ

0


មកទល់ពេលនេះពិធីការិនីឆ្នើមប្រចាំទូរទស្សន៍ហង្សមាសអ្នកនាង ចាន់ កែវនិមល មានវ័យ 37 ឆ្នាំហើយ ប៉ុន្តែក្រឡេកមកមើលសម្រស់របស់អ្នកនាងបែជាមានភាពវ័យក្មេងនៅពេលដែលតែងខ្លួនបែបឃ្យូតស្ទើតែធ្វើឱ្យតារាយុវវ័យមួយចំនួនសុំខ្មាស់។

ខណៈកូនស្រីជិតពេញក្រមុំធំទន្ទឹមនឹងខ្លួនហើយក្ដីប៉ុន្តែអ្នកនាង ចាន់ កែវនិមល បែជានៅតែមានសម្រស់វ័យក្មេងស្រស់ស្អាតគួរឱ្យទាក់ទាញដូចក្រមុំ។ នៅលើគណនីហ្វេកប៊ុកផ្លូវការរបស់អ្នកនាងគេកត់សម្គាល់ថា មួយរយៈចុងក្រោយនេះនាងតែងធ្វើខ្លួនបង្ហាញស្ទីលប្លែកៗផាត់មុខឃ្យូតៗ ជាមួយសម្លៀកបំពាក់យុវវ័យបង្ហោះនៅក្នុងបណ្ដាញសង្គមបង្ករការភ្ញាក់ផ្អើលពេលឃើញរូបសម្រស់ស្រស់ស្អាតវ័យក្មេងរបស់អ្នកនាងដែលមិនសមនឹងអាយុពិតខ្ទង់សាមក្រាស់បែបនេះឡើយ។

យ៉ាងណាក៏ដោយអ្នកនាងអះអាងថា ការតែងខ្លួនបែបនេះគឺតម្រូវទៅតាមកម្មវិធីតែប៉ុណ្ណោះ អ្នកនាងមិនបានចង់ធ្វើខ្លួនដូចក្រមុំវ័យក្មេង ឬចង់ប្រកួតប្រជែងជាមួយអ្នកសិល្បៈវ័យក្មេងណាមួយនោះទេ។ អ្នកនាងធ្លាប់បានអះអាងថានៅពេលឈានចូលវ័យកាន់តែជ្រ អ្នកនាងនឹងកែរកុនរូបសម្រស់របស់នាងឱ្យកាន់តែមានភាពស្រស់ស្អាត និងមើលទៅមានភាពវ័យក្មេង។

ដោយសារតែអ្នកនាងជាតារាដែលមិនចូលចិត្តការវះកាត់កែសម្ផស្សនៅលើទម្រង់មុខ ដូច្នេះហើយទើបអ្នកនាងត្រូវតែធ្វើការកែកុនលើផ្នែកផាត់មុខ និងច្នៃម៉ូដសក់យ៉ាងណាឱ្យមើលទៅក្មេងហើយប្លែក ព្រមទាំងម៉ូដសម្លៀកបំពាក់ឱ្យឆើតឆាយទៅតាមកម្មវិធីផ្សេងៗមិនឱ្យស៉ំាភ្នែក។

យ៉ាងណាក៏ដោយថាពិធីការិនីរូបនេះត្រូវបានគេសរសើរនិងមើលឃើញថា មានការតុបតែងខ្លួនស្រស់ស្អាត និងបត់បែនបានគ្រប់កាលៈទេសៈនិងរំលេចភាពស្រស់ស្អាតជាមួយនឹងរាងស្រឡូនមិនថាក្នុងឈុតសម្លៀកបំពាក់ខ្មែរ រ៉ូបបែបរាត្រីស្រមោលសរ ឬក៏សម្លៀកបំពាក់បែបស៊ិចស៊ីនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here