រយៈពេលច្រើនថ្ងៃមកហើយ ដែលតារាសម្ដែង អ្នកនាង ឆ័យលី ដាឡែន មានទុក្ខធ្ងន់ដោយសារបងប្រុសទី២ មានជម្ងឺហើយកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។ បងប្រុសអ្នកនាង ប្រសិនបើត្រូវបានបញ្ជូនពីខេត្តបាត់ដំបង មកព្យាបាលនៅភ្នំពេញទាន់ពេល គឺប្រហែលជាប្រឈមនឹងគ្រោះនោះផង។ អ្នកនាងថាបងប្រុសរបស់អ្នកនាង គឺជាអតីតតារាចម្រៀង ដែលបច្ចុប្បន្នគឺជាមេក្រុមតន្ត្រី និង មានជម្ងឺស្ទះសរសៃឈាមបេះដូងធ្ងន់ធ្ងរជាយូរមកហើយ ដោយសូម្បីតែពេទ្យខេត្តក៏មិនហ៊ានទទួលព្យាបាលនោះដែរ ទើបបញ្ជូនមកសម្រាកនៅមន្ទីរព្រះកេតុមាលា។ ជម្ងឺរបស់បងប្រុសក្រៅពីចំណាយអស់ច្រើន ក៏ស្ថិតក្នុងការបារម្ភផងដែរ ទើបម្ដាយរបស់អ្នកនាងពិបាកចិត្តរាល់ថ្ងៃ ដោយសារតែលទ្ធភាពក្នុងការព្យាបាល ក៏កំពុងខ្វះខាត។ អ្នកនាងកាន់តែពិបាកចិត្តថែមទៀត បន្ទាប់ពីខេត្តក្រុងនានាត្រូវគេលែងអោយឆ្លងកាត់គ្នា ដែលមិនអាចអោយសាច់ញាតិនៅបាត់ដំបងឡើងចុះមកបាន ហើយប្រសិនបើអ្នកនាងចង់ដឹកបងប្រុសយកទៅផ្ទះមួយរយៈ ដើម្បីកុំអោយចំណាយខ្លាំងក៏មិនអាចធ្វើបាន។ អ្នកនាងថា ក្រោយសង្គ្រោះបន្ទាន់ បងប្រុសរបស់អ្នកនាងត្រូវពេទ្យបញ្ជាក់ថា គ្រាន់បើជាងមុន តែស្ថានភាពធ្វើទុក្ខបេះដូង គឺនៅតែប្រឈម ទើបអ្នកនាងចង់ចេញពីពេទ្យមួយរយៈក៏យ៉ាប់ ហើយបើនៅរ៉ាំរ៉ៃក្នុងពេទ្យ ក៏ពិបាកក្នុងការចំណាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here