នី មុនីនាថ ប្រឹងស្ទុះស្ទាពេលប្រជាប្រិយភាពកំពុងចុះខ្សោយ

0


តាំងពីប៉ះទង្គិចរឿងស្នេហាមិនសមប្រកបមកគេឃើញតារាទឹកភ្នែក នី មុនីនាថ ហាក់នៅឆ្ងាយពីការសម្តែងនិងថតចម្រៀង។ នាងហាក់ស្ងប់ស្ងាត់ ជាងមុន ដែលពីមុន នាងរវល់រើ ខ្លួនលែងចង់រួចមានការលើក ឡើងថា ប្រសិនបើ តារាទឹកភ្នែក រូបនេះជះពេល វេលា អោយរំលងទៅឈឹង តែ១ឆ្នាំ ទៀតនោះ នាងច្បាស់ជាចុះខ្សោយស្រឺតៗពិបាកវ៉ាគេវិញណាស់ ខណៈតារាស្រីវ័យក្មេងៗជំនាន់ក្រោយកំពុងលេចធ្លោនិងមានទីផ្សាវ៉ាដាច់នាងគួរឱ្យកត់សម្គាល់។

ក្រឡេកមើលតារា មួយចំនួន ដែលធ្លាប់ ទុំលើភាពល្បីល្បាញ ហើយស្រាប់តែងាកទៅធ្វើការងារអ្វីផ្សេង ឆ្ងាយៗពីសិល្បៈ លុះពេល វិលវិញពិបាកស្តារ។ ម្ល៉ោះហើយតារាខ្លះ ដែលរវល់ បែបណា ក៏មិនហ៊ានចោល អាជីពសិល្បៈឡើយ គឺអើតឡើយៗ។ បើមិន ដូចនេះទេ ដូចបោះ ដុំលុយចោល មិនខាន ក្នុងពេល បច្ចុប្បន្ន តារារលកក្រោយ ហក់មកប្រជែង មានទេពកោសល្យនិងភាពក្លាហ៊ាន ខ្លាំងណាស់។

ទោះមិនសូវឃើញនាងលេចមុខសកម្មនៅក្នុងការថតខ្សែរភាពយន្តខ្នាតធំដូចមុនប៉ុន្តែនាងក៏ចេញមុខតែ កម្មវិធី និយាយពី សម្រស់ ស្ត្រី នា ទូរទស្សន៍ ប៉ុស្តី៍លេខ៥។ មូលហេតុដោយសារតែ នាងមានផលិតផល សម្រស់ លក់តាមអនឡាញ។ ប៉ុន្តែការស្ងាត់ពីសិល្បៈ ក៏ឃើញនាង ទិញផ្ទះ វិឡា តម្លៃ៣០មុឺនដុល្លារ នៅបុរីជីបម៉ុង ។ ក្រោយមក មួយរយៈនេះ ឃើញ នាងវិលមក ថតកុន និងចម្រៀង ខារ៉ាអូខេឡើងវិញ អាចមកពីគិតថា បាត់យូរពេក ទីផ្សាររត់អស់ក៏ថាបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here