យ៉េ យ៉េ ទប់ខ្លួនមិនចង់នឹង ក្រោយឃើញសភាពបងប្អូនគ្រួសារវិជ្ជមានកូវីត១៩

0

ដោយឧត្តម៖ ជារឿងមួយ សង្វេកពេកកន្លងដែលសាច់ ញាតិបងប្អូន របស់យ៉េ យ៉េ ស្រាប់តែរកឃើញមានករណី វីរុសមេរោគ កូវីដ១៩ បន្តគ្នា។ ម្នាក់ៗនឹកមិនដល់សោះឡើយ ថាត្រឹមមួយរយៈខ្លីយ៉េ យ៉េជួបសភាពបែបនេះ ហើយអារម្មណ៍ទៅជាបែបណា ក្រោយឃើញបាតុភាពដូច្នេះ។

រហូតមកទល់ពេលនេះ យ៉េ យ៉េ បានសម្រេចចិត្តចូលទៅ សម្រាកព្យាបាលជំងឺកូវីដ ដែលនាងឆ្លងតាមមណ្ឌលហើយ។ នាងបានប្រមូល ស្មារតីតាំងចិត្ត តាំងជំហរអោយរឹងមាំ ដើម្បីសម្រាកយកកម្លាំងឆាប់ជា។ នាងហួសចិត្តក្នុងពេលឃើញសភាព ក្រុមគ្រួសារ បងប្អូននាង ស្រាប់តែផ្ទុកកូវីដ១៩ បន្តៗគ្នា ជារឿងភ្ញាក់ផ្អើល។

យ៉េ យ៉េ បានសរសេររៀបរាប់ថា «វាជារឿងមួយនិកស្មានមិនដល់សម្រាប់ក្រុមគ្រួសារខ្ញុំ ៕ មនុស្សខ្ញុំចូលចិត្តធ្វើបុណ្យ ជួយគេ ទាំងខ្លួនជាមនុស្សក្រ ចុះហេតុអីបុណ្យដែលខ្ញុំធ្វើមិនជួយកាបន់ផ្សងរបស់ខ្ញុំវិញខ្លះ ។បងខ្ញុំ2គ្រួសារ6នាក់ ត្រូវសម្រាកព្យាបាល នៅកោះពេជ្រ មួយគ្រួសារទៀត៤នាក់សម្រាក់ព្យាបាលនៅសាលាជំពូវន្ដ មួយគ្រួសារទៀត៤នាក់នៅបូរីពិភពថ្មីសែនសុខ ឣ្នកផ្ទះខ្ញុំ៤នាក់ទៀត ហេតុឣី ។
ស៊ូៗទាំងឣស់គ្នាឆាប់បានត្រលប់មកផ្ទះយើងរៀងៗខ្លួនវិញណា។ បញ្ជាក់ខ្ញុំមិនដែលបាន ទៅជួបពួកគាត់ទេគាត់ឆ្លងមកពីឣ្នកក្នុងភូមិ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here