យ៉េ យ៉េ ប្រាប់ពីបរិយាកាសអំឡុងពេលពេទ្យប្រកាស អ្នកដែលជាសះស្បើយ ពីកូវីដ១៩

0

ដោយឧត្តម៖ នាព្រលប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ តារាភេទទី៣ យ៉េ យ៉េ បានបង្ហាញវិដេអូខ្លី ដោយយំអររំភើប បានពេទ្យប្រាប់ថាខ្លួនបានជាសះស្បើយហើយ ពីជំងឺកូវីដ១៩។ នាងពិតជារកអ្វីប្រៀបផ្ទឹមមិនបាន ក្រោយពេលដឹងថា ការព្យាយាមព្យាបាលរបស់នាង បានសម្រេច ហើយត្រឡប់មករកភាព រឹងបុឹងវិញបាន។

យ៉ាងណាមុនពេលយំ ហើយសើចរីករាយ ឃ្លោក មករា ឬយ៉េ យ៉េ បាននិយាយអោយដឹងថា ដំបូងនៅក្នុងសាលព្យាបាលអ្នកជំងឺ មានចំនួនជិត២០០គ្រែ មានអ្នកជំងឺ១១៦ ជា។ លុះដល់លេខ១១៦ ក៏ឭឈ្មោះ សាច់ញាតិនាង ប៉ុន្មាននាក់រាប់ទាំង អ្នកនៅជាមួយ ពេទ្យប្រកាសអោយទៅផ្ទះ។ ពេលនោះចង់ស្លុតចិត្ត ថាយើងអត់ទាន់ជាទេមើលទៅព្រោះអត់មានឈ្មោះ។ យ៉េ យ៉េបន្តថា លុះមួយសន្ទុះពេទ្យក៏ប្រាប់ថាមានអ្នកជា៤០នាក់ទៀត។ ក៏ខំស្តាប់ហៅៗបានច្រើននាក់ ក៏ឭឈ្មោះនាង ហើយក៏ស្រែកចង់ភ្លាត់មាត់ថា ខ្ញុំៗលោកគ្រូ។ ពេលនោះរវល់អរយំផងអីផង ភ្លេចរៀបចំឥវ៉ាន់ក៏មាន។

យ៉ាងណាពេលនេះ នាងបានស្បើយ១០០% ពីជំងឺមួយនេះហើយ ដោយបានទាំង លិខិតបញ្ជាក់សុខភាព ផ្លូវការ។នាងសូមថ្លែង អំណរគុណអំពីទឹកចិត្តសប្បុរសជន ទាំងអស់ដែលបាន បរិច្ចាក របស់របរ ចំនីអាហារផ្លែឈើ ភេសជ្ជៈ និងថវិកា ជូននាង។នាងពិតជាមិនភ្លេចគុណឡើយ ហើយជូនពរអោយជួបតែសេចក្តីសុខតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here