មាន សិរីវិចិត្រ អរគុណគ្រសារតារាកម្ពុជា ក្រោយទទួលបានការជ្រជ្រែង

0

មួយរយៈមកហើយ ដែលសភាពធ្វើទុក្ខរបស់តារាចម្រៀង និង ជាតារាសម្ដែងមួយរូប លោក មាន សិរីវិចិត្រ មានជម្ងឺធ្វើទុក្ខធ្ងន់ធ្ងរ បន្ទាប់ពីលោកមានជម្ងឺរលាកក្រពះធ្ងន់ធ្ងរ ហើយបានត្រឹមតែទិញថ្នាំលេបទប់អាការៈធ្វើទុក្ខមួយពេលៗ ហើយមិនទាន់មានលទ្ធភាពទៅពេទ្យ ដើម្បីអោយដឹងថាតើជម្ងឺក្រពះដែលធ្វើទុក្ខខ្លាំងរាល់ថ្ងៃនេះ ជាជម្ងឺអ្វីអោយពិតប្រាកដ។ នៅក្នុងពេលនេះ ជម្ងឺឈានដល់ក្អកធ្លាក់ឈាមនៅពេលក្រពះចុកខ្លាំងនោះផង។

លោក មាន សិរីវិចិត្រ ដែលត្រូវបានគេស្គាល់ថាគឺជាតារាចម្រៀងម្នាក់នោះ បញ្ជាក់ថា ជម្ងឺធ្វើទុក្ខរបស់លោកកំពុងតែរុករានខ្លាំងធ្វើអោយលោកពិបាកទ្រាំមួយរយៈមកហើយ។ លោកប្រឹងទាំងឈឺមកទទួលអំណោយពីស្ថាបនិកគ្រួសារតារាកម្ពុជា កាលពីថ្ងៃ៨ ឧសភា ឆ្នាំ២០២១ និងបានបញ្ជាក់ថា លោកឈឺដេកកន្ទេលដោយសារតែក្រពះធ្វើទុក្ខព្រោះតែគ្មានលុយទិញថ្នាំលេប។ លោកកំពុងតែភ័យបុកពោះ ដោយសារលុយកាក់ក៏គ្មាន ការងារក៏គ្មាន ហើយជម្ងឺកាន់តែធ្ងន់ធ្ងរ ដោយក្នុងប៉ុន្មានថ្ងៃចុងក្រោយ លោកមានក្អួតធ្លាក់ឈាម ស្របពេលដែលលុយត្រូវមើលជម្ងឺក៏គ្មានក្នុងខ្លួន។ តាំងពីធ្លាក់ខ្លួនធ្ងន់លោកធ្លាប់ទទួលបានជំនួយពីសប្បុរសជនតិចតួចដែរ ប៉ុន្តែបានត្រឹមតែទិញថ្នាំលេប និងដោះស្រាយជីវភាពដែលស្ទើរតែចង់ដាច់ពោះម្ដងៗនោះ។ ដោយឡែកក្នុងប៉ុន្មានថ្ងៃនេះគឺលោកកាន់តែមានសុខភាពខ្សោយ ទើបលោកទទូចសុំអោយមានជួយសង្គ្រោះលោកផង ដើម្បីអោយលោកមានលទ្ធភាពទៅពេទ្យ ព្យាបាលខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here