តស៊ូមិនតិចនោះទេ នៅពេលដែល បានឈ្មោះមានគេស្គាល់ក្នុង សិល្បៈហុិន លីដា មិនដែលគិតថាដកថយឡើយ។ នាងខំរិះរកវិធីធ្វើយ៉ាងណា អោយមានភាពប្រសើរឡើងលើសិល្បៈ។ ពិសេសខំខូវើបទជំនាន់ដើមច្រៀងបំពេញការទាក់ទាញ និងការដើរសម្តែងកញ្ចក់ទូរទស្សន៍នានា។ យ៉ាងណានៅពេលនេះហុិន លីដាឈោងបានកន្លែងថ្មី រំពឹងថាពាសពេញដោយការចេញបទល្អៗ ជូនការគាំទ្រ។

ហុិន លីដា ដែលលេខមុខលេចមាត់នៅក្នុងឆាណែលថ្មីនោះ មានឈ្មោះថា «Somleng Records» ដែលត្រូវបានមិត្តយុវវ័យជាច្រើនកំពុងតែមានការចាប់អារម្មណ៍ខ្លាំងដោយសារឃើញមានការប្រម៉ូតផ្សព្វផ្សាយពីវត្តមានតារាស្រីប្រុសថ្មីចាស់ចំនួន ៧រូបដែលត្រៀមខ្លួនក្នុងការចេញបទថ្មីៗ ។ម្ល៉ោះហើយទើបគេមើលឃើញថា តារាចម្រៀងហុិន លីដា ដែលមានប្រវត្តិ ប្រឡងចម្រៀងល្បីដែរនោះ នឹងបន្តក្តាប់ប្រជាប្រិយភាព។ លើសពីនេះក៏សង្ឃឹមថា ការក្តាប់តំណែងថ្មីជាមួយ មិត្តរួមក្រុមក៏រិតអោយនាងសហការការងារប្រសើរទៀត។

ហុិន លីដា បានលចធ្លោបទ«អំពើល្អ» ដោយបទនោះខាង គ្រួសារតារាកម្ពុជា ផលិតឡើង។ នាងមិនខកចិត្តនោះទេនៅពេលធ្លាប់ មានឱកាសស្គាល់ផលិតកម្មធំ តែមិនអាចរួមការងារបាន។ពេលនេះ នាងពិតជាសប្បាយចិត្តហើយខំបប្រយុទ្ឋជាបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here