ឱក សុគន្ធកញ្ញា បង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីរំលឹកខួបអាពាហ៍ពិពាហ៍

0

រហូតមកទល់ពេលនេះ ចំណងស្នេហ៍៥ប្រការ បានឆ្លងចូល១ឆ្នាំជាងហើយ ដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមីប្អូនប្រុសថៅកែហង្សមាស ចងក្រងជាប្តីប្រពន្ឋចិត្តនិងចិត្ត។ ឆ្លៀតពេលឆ្លងដល់គូជីវិតបាន១ឆ្នាំ អ្នកនាង និងស្វាមី បានបង្ហាញរូបភាពរង្វង់គ្រួសារ មានក្តីសុខអោយអ្នកគាំទ្របានឃើញ ហើយម្នាក់ៗរីករាយដែល ចំណងស្នេហ៍នៅតែល្អ។

ឱក សុគន្ធកញ្ញា ជាតារាដែលសំណាងម្នាក់ទៀត ដែលបានស្វាមីស្រឡាញ់ថ្នាក់ថ្នម។ លើសពីនេះខាងសាច់ញាតិខាង ស្វាមីក៏ ពេញចិត្តនាងទាំងអស់គ្នាដែល បានយល់ព្រមមកធ្វើជាសមាជិកក្នុងគ្រួសារ។ ឱក សុគន្ធកញ្ញា បានទទួលនូវកាដូ ចំណងដៃស្នេហា កូនប្រុសដ៍ គួរអោយស្រឡាញ់ម្នាក់ រិតចំណងស្នេហ៍ កាន់តែរឹងមាំទាំងនាង និងស្វាមី ញញឹមបិទមាត់មិនជិតទេពេលឃើញ កូនប្រុសសុខភាពល្អគួរអោយក្នាញ់បែបនេះ។

ក្រោយពេលសម្រាលកូន រឹងដៃជើងពេញលេញ សុគន្ធកញ្ញា បានវាយលុកទីផ្សារចម្រៀងឡើងវិញជាបន្តបន្ទាប់។ ទាំងចម្រៀងថ្មីៗ ដែលផលិតបានឃើញបញ្ចេញច្រៀងក្នុងផលិតកម្មជាបន្តគ្នា។ លើសពីនេះក៏ឧស្សាហ៍ឡើងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ដើម្បីទូទាត់វិញ ការខាតបង់ពេលវេលាដែលសម្ងំពពោះកូនដំបូង។

LEAVE A REPLY

Please enter your comment!
Please enter your name here