តារាទឹកភ្នែកមុខស្រទន់ នី មុន្នីនាថ បានប្រកាសថា មានម្ចាស់បេះដូងរួចហើយ ក្រោយខកស្នេហ៍កន្លង់អាមេរិក។ បុរសជាគូនេះ មិនត្រូវបាននី មុនីនាថលើកមកបង្ហាញមុខមាត់អោយគេ ស្គាល់ទេក្រៅពីលើកសរសើរថា ស្នេហាល្អហើយអះអាងថា គូស្នេហ៍នាងនៅអូស្ត្រាលី។ប៉ុន្តែចិត្តនាងវិញនៅមិនចង់ ចេញដំណើរទៅតាមឡើយ។

នី មុន្នីនាថ បានរៀបចំត្រួសត្រាយផ្លូវអោយ ប្អូនស្រីមានស្វាមីកាលពីប៉ុន្មានខែមុន។ ប៉ុន្តែបើទោះជាវ័យ របស់នាងមានការប្រែប្រួលក៍ នាងហាក់មិនទាន់គិតគូរឿងរៀបការ ទោះមានបុរសត្រូវចិត្តដែលនាងស្រឡាញ់ដែរនោះ។ មុន្នីនាថនៅតែស្រវាការងារសិល្បៈ ងើបឡើងវិញជាមួយការថតភាពយន្តជាបន្តបន្ទាប់។ចុងក្រោយនេះនាងបានថតរឿង អាប ដែលនាងលើកឡើងថា មិនធ្លាប់សម្តែងពីមុនមកទេទើបចង់ សាកល្បង។

មុន្នីនាថ លើកឡើងថា មមាញឹកការងារលក់ផលិតផលលើអនឡាញ និងសម្តែងទើបមិនមានពេលច្រើន លើការហោះទៅតាមគូស្នេហ៍។ យ៉ាងណាមិញសម័យនេះហើយ យើងមិនពិបាកទាក់ទងគ្នានោះទេ ។ ម្យ៉ាងគាត់នឹងវិល មកលេងស្រុកខ្មែរឆ្នាំក្រោយនេះហើយ ទើបមិនចង់ចំណាយពេលទៅណា នៅតែក្នុងស្រុក ពង្រឹងមុខរបរអោយល្អ តទៅទៀតក៏ម្យ៉ាងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here