រ៉េត ស៊ូហ្សាណា ឪពុកម្តាយ អោយចាកចេញពីសិល្បៈភ្លាម ប្រសិនបើជំពប់រឿងស្នេហា?

0

កញ្ញា រ៉េត ស៊ូហ្សាណា ជាកូនអ្នកធូរធារ គួរសម ដែលមានកម្រិតជីវភាពក្នុងការរស់នៅសមរម្យ មិនពឹងអាស្រ័យលើសិល្បៈក៍បាន។ នាងត្រូវបាន អ្នកមានគុណអលយអុកឡុកសិល្បៈ ក៏ព្រោះតែតាមចិត្តកូនហើយ ចង់បំពេញបំណង ដែលកូនស្រឡាញ់។ប៉ុន្តែបើសិនជា យូរទៅកាន់តែមានព្យុះបក់បោកដោយជំពប់រឿងស្នេហា គឺអាចនឹងពិចារណា លាឈប់ព្រោះ ការងារសំខាន់ផ្តោតតែរឿងសិក្សា និងសិល្បៈ។

បានឈរជើងនៅហង្សមាសជាង៣ឆ្នាំមកហើយដែលនាងជាតារាស្រីតែម្នាក់គត់លេចធ្លោនៅទ្រនុំធំនៅរដូវកូវីដ តាមរយៈសកម្មភាពច្រៀងសម្ដែងរបស់នាងនាពេលកន្លងមកមានភាពរស់រវើកពិសេសគឺច្រៀងបទជាភាសអង់គ្លេស។ក្រៅពីអាជីពចម្រៀងនាងហ្សាណា ក៍ក្ដោបបានទីផ្សារពាណិជ្ជកម្មធំៗជាបន្ដបន្ទាប់ផងដែរទើបធ្វើឲ្យនាងកាន់តែត្រូវបានគេចាប់អារម្មណ៍ហើយកាលពីដើមខែមករាឆ្នាំ២០២១នេះស្រីស្អាតថែមទាំងបានទិញផ្ទះ២ល្វែងជាប់គ្នាតម្លៃខ្ទង់សែនដុល្លារទៀតផង នាំឲ្យអ្នកខ្លះសង្ស័យថានាងមានគូស្នេហ៍ឧបត្ថម្ភ។

តែយ៉ាងណានាងហ្សាណា ដែលមានឪពុកម្ដាយតាមការពារគ្រប់វិនាទីនោះមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហានោះទេព្រោះសូម្បីតែទូរស័ព្ទក៍ស្រីស្រស់រូបនេះមានម្ដាយរបស់នាងជាអ្នកលើកជំនួសដែរ។ អ្នកដែលតាមនាង ទាំងឡាយដែលចង់ឆក់ស្នេហ៍នាងនោះបានត្រឹមខកចិត្តដោយសារតែមិនអាចចូលជិតកាយ៉ាតារាសាច់ខ្ចីនេះបានឡើយ។តាមព័តមានបានឲ្យដឹងថានាងហ្សាណា នឹងត្រូវបានឪពុកម្ដាយនាងឲ្យចាកចេញពីអាជីពសិល្បៈភ្លាមៗប្រសិនបើនាងជំពប់រឿងអាស្រូវកេរ្ដិ៍ណាមួយផ្ទុះឡើងនោះព្រោះក្រុមគ្រួសារនាងផ្ដោតឲ្យនាងជ្រើសការសិក្សារជាជម្រើសទី១ ខណៈការងារសិល្បៈជាជម្រើសទី២។

LEAVE A REPLY

Please enter your comment!
Please enter your name here