នាយក្រិន ចូលដល់ដំណាក់កាលកាន់តែយ៉ាប់យុឺន ក្នុងការចិញ្ចឹមកូន

0

ដោយឧត្តម៖. លើសពី អាណិត នាយ ក្រិន ដែលជាតារាកំប្លែងតូចល្អិត ធ្លាប់ធ្វើអោយគេសើចសប្បាយ បែរជាជួបជំពប់ដោយរឿង រ៉ាវជីវិត យ៉ាងលំបាក។ នាយក៏ប្រទះនូវអាការៈជំងឺ ហើយត្រូវ ទទួលរងការមើលថែកូនៗយ៉ាងរហង់ដែលឃើញហើយកាន់តែពិបាកភ្នែក។ នេះពិតជាវាសនា ដែលស្មានមិនដល់តារាធ្លាប់ល្បី បែរជាបាត់ទីផ្សារជាបន្តបន្ទាប់។

ក្រោយពីសម្រាកព្យាបាលជំងឺក្រោមកិច្ចខិតខំប្រឹងប្រែងពីក្រុមគ្រូពេទ្យ និងការជួយឧបត្ថម្ភពីសប្បុរសជននានា​​ ​ជំងឺរបស់នាងក្រិនបានវិលមករកភាពល្អប្រសើរវិញ​ នឹងមានឱកាសវិលមកជួបជុំគ្រួសារ និងកូនៗរបស់លោកនៅឯគេហដ្ឋានវិញ។
នាយ ក្រិន បានសម្រេចចាកចេញពីរាជធានីភ្នំពេញ​ មករស់នៅឯស្រុកកំណើតនាខេត្តបាត់ដំបងវិញជាមួយកូនៗ៣នាក់របស់លោក ក្រោយខកស្នេហ៍ជាមួយភរិយាទី២។

ជីវិតរសាត់អណ្តែតរបស់តារាកំប្លែងរូបនេះនាឯខេត្តបាត់ដំបងមិនបានស្រស់បំព្រងដូចមុនឡើយ ពោលលោកបានជួបនឹងបញ្ហាជីវភាពយ៉ាងខ្លាំង ជាមួយការរកប្រាក់សម្រាប់ទំនុកបម្រុងចិញ្ចឹមកូនក្នុងបន្ទុកចំនួន៣នាក់។
ភោជនីយដ្ឋាននៅភ្នំពេញត្រូវបានលក់ អាជីពសិល្បះស្ទើរតែគ្មាន ក្រោយពេលដែលតារាកំប្លែងរូបនេះបានវិលមកនៅស្រុកកំណើតវិញ។ឃើញនូវជីវិតដ៏ក្រលំបាករបស់តារាកំប្លែងរូបនេះ គេក៏សង្កេតឃើញមានសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសបានចូលរួមឧបត្ថម្ភដល់នាយ ក្រិន​ ជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​​ តាមរយះប្រធានសាខាកាកបាទក្រហមខេត្តបាត់ដំបងក៏បាននាំយកអំណោយទៅផ្តល់ជូននាយ ក្រិន ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here