«ស្នាមស្នេហ៍សមុទ្ររាម»វគ្គ២ ឯក រ៉ាវ័ន្ត សង្ឃឹមថាទីផ្សារសម្តែងឡើងកូតជាមុន

0

ដោយឧត្តម៖. តារាសម្តែងឯក រ៉ាវ័ន្ត បានបង្ហាញស្នាដៃសិល្បៈប៉ុន្មានរឿងមកហើយ ទាំងដុំ និងរឿងភាគ ។ លោកទើបតែបញ្ចប់ការថតរឿងដ៏ល្បីមួយរឿង ក្រោមការដឹកនាំរបស់ អ្នកស្រី ពាន់ ភួងបុប្ផាក្រោមចំនងជើងថា «ស្នាមស្នេហ៍សមុទ្ររាម»វគ្គ២។ ក្រោយមានឱកាសថតអោយ អ្នកដឹកល្បីឈ្មោះលោកក៏ ទន្ទឹងរង់ចាំការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ណាស់ដែរ។

លោក ឯក រ៉ាវ័ន្ត ហាក់មានយីអ៊ុន ដោយឧស្សាហ៍ចាប់ឱកាសបានថតខ្សែភាពយន្តមួយចំនួនជាហូរហែរ។ រ៉ាវ័ន្ត ឃើញថតអោយផលិតករមានឈ្មោះ មួយចំនួនដែលរើសតួសម្តែង ទាល់តែមានទេពកោសល្យទើបអោយថតរួមការងារ ជាមួយ។ដូចនេះហើយ សមាជិកគ្រួសារតារាកម្ពុជា រូបនេះប្រហែលជាមានទេពកោសល្យល្អ ត្រូវចិត្តអ្នកដឹកទើបលោកឆក់បាន ការងារថតរ៉ឿងថ្មីជាបន្តបន្ទាប់ មិនសូវអាក់ខាន។

ឯក រ៉ាវ័ន្ត លើកឡើងថា បើទោះជាលំបាកដណ្តើមប្រជាប្រិយភាពយ៉ាងណាលើសិល្បៈ តែលោកមិនដែលបោះបង់ឡើយ។ម្យ៉ាងវាជាឆ្នាំងបាយ ដែលលោកត្រូវការជាប្រចាំពេលខ្លះ អោយតែបានការងារថតសម្តែងមានប្រាក់ចំណូលគឺលោក រីករាយមិនបាច់ទាល់តែគេស្គាល់ខ្លាំងក៏បាន។សំខាន់អោយតែផលិតករមើលឃើញ សមត្ថភាពស្នាដៃសម្តែង និងទទួលស្គាល់ការងាររបស់លោកគឺសប្បាយចិត្តរួចទៅហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here