មានការយល់ឃើញថា ចម្រៀង ព្រាប សុវត្ថិ នៅមិនទាន់ខ្លាំងដូចនៅហង្សមាស

0

រយៈពេលជិត១ឆ្នាំហើយដែល តារាចម្រៀង លំដាប់កំពូល ព្រាប សុវត្ថិ បានចាកចេញពីទ្រនំចាស់ ដើម្បីមកស្វែងយល់ការងារថ្មីប្រចាំផលិតកម្មហ្គាឡាក់សុី។ បើទោះបីជាលោក មានបទថ្មីៗជាច្រើនបុកចេញបំបែកទីផ្សារ ហើយមានក្រុមព័ត៌មានផ្សព្វផ្សាយតែមើលទៅ ចម្រៀងហាក់នៅមិនទាន់ឃើញអោយកក្រើក ដូចនៅកន្លែងចាស់ តាមការមិះឬ តាមដាន។

ប៉ុន្ដែអ្វីដែលគូឲ្យភ្ញាក់ផ្អើលក្រោយ មានការ លើកឡើងពីទស្សនិកជនមួយចំនួនថាបទចម្រៀងរបស់លោក ព្រាប សុវត្ថិ មិនទាន់ខ្លាំងខ្លាដូចកាលនៅហង្សមាស ហើយនៅតាមបណ្ដារកម្មវិធីទាំងឡាយគេច្រៀងតែបទចាស់ៗរបស់ ព្រាប សុវត្ថិ ជាងនៅGalaxyនោះទើបមានការលេចឭថា ព្រាប សុវត្ថិ មិនសូវសប្បាយចិត្តហើយភ្លាមៗនោះGalaxyបានចេញ សេចក្ដីប្រកាសថាផលិតកម្មមួយនេះនឹងបន្ដធ្វើការជាមួយ ព្រាប សុវត្ថិ ១០ឆ្នាំតទៅមុខទៀតពោលគឺទាំងកុងត្រាចាស់ និង ថ្មីឈានដល់ទៅ១៥ឆ្នាំដែលមានន័យថា ព្រាប សុវត្ថិ នឹងផ្ញើរខ្លួន នៅផលិតកម្មជើងថ្មីតែលុយច្រើន នេះរហូតដល់ឆ្នាំ២០៣៥ឯណ្ណោះ។

ព្រាប សុវត្តិ បានដាក់ការទុកចិត្តថា ទ្រនំថ្មីនេះដែលលោករួមដៃគូនេះ គឺដើម្បីស្វែងយល់នូវ ចំនេះដឹងថ្មីៗបន្តទៀតហើយក៏បានយល់ពីប្រភេទការងារថ្មី ខណៈធ្វើការកន្លែងចាស់ក៍មិនតិចឆ្នាំ។ ការហក់មកទិសថ្មីរបស់លោកបង្កការភ្ញាក់ផ្អើល រហូតធ្វើអោយគេស្ទើរ តែមិនជឿក្រោយពេលលោកប្តូរទីតាំងថ្មីបែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here