បើទោះបីលោករក្សា នៅឆ្ងាយពីទីលានសិល្បៈ តែតារាប្រុសរូបនេះ មិនអាចហក់ចេញពីអាជីពនេះបានឡើយ។ លោកនៅតែប្រកាន់ជំហរថា ចូលរួមក្នុងសកម្មភាពសិល្បៈប្រសិនបើមានពេលវេលាខ្លះ ដែលអាចឆ្លៀតពីការរកសុីជួញដូរបាន។ ម្ល៉ោះហើយលោកសង្ឃឹមថា នឹងមិនអាចធ្វើអោយអ្នកគាំទ្រភ្លេចមុខ។

លោករក្សាមាន ជំនាញច្បាស់លាស់ផ្នែកពិធីករ លោកធ្លាប់មានឱកាស ដំណើរការកម្មវិធីតាម បណ្តាក្រុមហ៊ុនផ្សេងៗច្រើនលើកមកហើយ ដោយភាសានិយាយបានរលូន។ លោកអាចប្រើប្រាស់ភាសាអង់គ្លេស និងភាសាថៃនិយាយបានយ៉ាងល្អ។ បើនិយាយរឿងចម្រៀងលោកក៍ អាចច្រៀងបានតាមកម្រិតសំឡេងយល់ដឹង។ ធ្លាប់ហក់ប្រឡូកក្នុងសិល្បៈហើយ មានមិត្តក្នុងសិល្បៈជាច្រើនស្គាល់លោកទើប លោកយល់ថាមិនអាចចាកចេញឆ្ងាយពី ទីលានធ្លាប់ច្បាម។

លោករក្សា កន្លងទៅឃើញមានការជួយគ្នាដល់អ្នកសិល្បៈ មានបញ្ហាផ្សេងៗកម្រមើលរំលងណាស់។លោករមែងចំណាយថវិកាផ្សេងៗជួយតាម ទឹកចិត្ត។បែបនេះហើយពេល រាល់លោកមានបញ្ហាកន្លងទៅ ខណៈម្តាយឈឺ ឃើញមានបងប្អូនជួយវិញធ្វើអោយស្រាលចិត្តខ្លះ។

LEAVE A REPLY

Please enter your comment!
Please enter your name here