មានការចូលរួមសោកស្តាយ មិនស្ទើរនោះទេដែល មហាជនឃើញកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហោះសារសោកសៅ។ ការណ៍ពិតអ្នកនាងបានបាត់បង់ លោកយាយបង្កើតជាទីស្រឡាញ់ ដែលជាលោកយាយដែលធ្លាប់ស្រឡាញ់ពេញចិត្ត។ ហ្វេនៗបានសម្តែងការសោកស្តាយជុំវិញ ការបាត់បង់មួយនេះចំពោះកញ្ញា និងក្រុមគ្រួសារ។

មហាជនអ្នកគាំគ្រតារាចម្រៀងលំដាប់ជួរមុខរបស់ប្រទេសកម្ពុជា ប្រចាំផលិតកម្មហង្សមាសគឺតារាចម្រៀងឱក សុគន្ធកញ្ញា ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញតារាចម្រៀងរូបស្រស់សម្លេងមិនចេះរីងស្ងួតរូបនេះ បានប្តូរប្រូហ្វាល់ (profile) ផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនដាក់រូបភាពបូកាន់ទុក្ខ (RIP) នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។

បើទោះបីយ៉ាងណាក្តីដើម្បីបំបាត់ចម្ងល់ និងការព្រួយបារម្ភរបស់ហ្វែនៗ និងមហាជន admin ផេកហ្វេសប៊ុក Aok Sokunkanha – ឱក សុគន្ធកញ្ញា បានឲ្យដឹងថា«ក្នុងនាមខ្ញុំជា admin pageសូមអរគុណដល់ បងប្អូនទាំងអស់គ្នាដែលបាន ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារបង កញ្ញា ដែលម៉ាក់យាយគាត់ បានទទួលមរណភាព ។ សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សាររំលែកទុក្ខរបស់បងប្អូន »។

យ៉ាងណាក្តី អ្នកលេងបណ្តាញសង្គមហ្វេសបុកជាច្រើន បានសម្តែងនូវទឹកចិត្តចូលរួមរំលែក ទុក្ខចំពោះមរណទុក្ខមួយនេះតាមរយៈសាខំម៉ិនបង្ហាញអំពីទឹកចិត្តគោរពស្រលាញ់រាប់អាន និងអាណិតអាសូរចំពោះទុក្ខដ៏ក្រៀមក្រំរបស់តារាចម្រៀងដ៏ស្រស់ស្អាតសម្លេងពិរោះរបស់ប្រទេសកម្ពុជារូបនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here