ភ្លេចៗខ្លួនរហូតមកទល់ពេលនេះ ស្នេហារវាងតារាចម្រៀង គូម៉ា និងតារាសម្តែង ម៉ៅ គីមធីតា បានសម្ងំចងស្នេហ៍យ៉ាងចាក់ឬសជ្រៅគួរអោយចាប់អារម្មណ៍។ អ្នកទាំងពីរកំពុងតែទទួលបាននូវការមើលចិត្តថ្លើមគ្នា យ៉ាងពេញលេញ ហើយក៍រំពឹងថាស្នេហាមួយនេះ ក៍នៅតែបន្តបានភាពផ្អែមល្ហែមបន្ថែមទៀត។

ចំណងស្នេហាតារាចម្រៀងសំនៀងផ្អែមរបស់ថោនលោកគូម៉ា និងស្រីស្រស់ម៉ៅច គឹមធីតា កាន់តែមានភាព ស្អិតល្មូត ខ្លាំងទៅៗនៅរដូវកូវីតនេះព្រោះគូស្នេហ៍យុវវ័យ១គូនេះតែងតែបង្ហាញភក្ដីស្មោះស័គ្រគ្នាចិត្ត១ថ្លើម១បើទោះជាពួកគេមិនទាន់ឈានទៅកំណត់ពេលវេលានៃការរៀបការជាក់លាក់ក្ដី។តារាចម្រៀងគូម៉ា ធ្លាប់ប្រាប់ថាលោក កំពុងតែស្វែងយល់ចិត្តគ្នាជាមួយកញ្ញាធីតា មិនអាចនិយាយរឿងរៀបការពេលណាបានឡើយ។ចំណែកស្រីស្រស់គឹមធីតា វិញធ្លាប់វាចារថានាងស្រលាញ់គូម៉ា ត្រង់សម្លេងផ្អែម និងចេះថ្នមហ្នុងតែម្ដង…។

បើតាមព័តមានថានាងគឹមធីតា មានតារាសម្ដែងមួយចំនួនទៀត ដែលមានរូបរាង សង្ហារក៍ធ្លាប់តាមស្នេហានាងផងដែរ តែនាងធីតា ដែលធ្លាប់មានព័តមានថាជាអតីតគូស្នេហ៍លោកសម្បើមស័ក្ក នោះសម្រេច ចិត្តប្រគល់បេះដូងឲ្យតែបុរស សំនៀងផ្អែមគូម៉ា តែម្នាក់គត់ទើបធ្វើឲ្យប្រុសស្អាតមួយ ចំនួនទៀតដែលលង់ស្នេហា នាងដែរបាន ដកថយអស់។នេះជាគូស្នេហ៍តារាមួយទៀតហើយដែលពួកគេបានជ្រើសផ្លូវសាងស្នេហ៍ដូចគ្នាទៅនិងគូស្នេហ៍តារាពេជ្រ សោភា -ឆឹម សក្កដា ,ទេព បូព្រឹក្ស-ងួន ចាន់ដេវីត,ហ្វា ហ្វា-នាយចឺម,ម៉ា នីកា-ឡោ វណ្ណារ័ត្ន(ចន) និងប៉ាច គីមមួយ-សយរតនៈ ជាដើម ខណៈដែល មហាជនរងចាំមើលថាតារាជ្រើស ស្នេហ៍អ្នកសិល្បៈដូចគ្នាខាងលើនេះ តើគូ១ណាទៅដែល នឹងរៀបការ មុនគេ?

LEAVE A REPLY

Please enter your comment!
Please enter your name here