គ្រួសារតារាកម្ពុជា ដឹកនាំជំនួយទ្រង់ទ្រាយធំ ជូនកុមារកំព្រា

0

កាលពីថ្ងៃទី៤ កក្កដា ឆ្នាំ២០២១ មូលនិធិ”ផ្ទះតារា” បានដឹកនាំជំនួយទ្រង់ទ្រាយធំជូនដល់កុមារកំព្រាស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារ ដើម្បីអបអរដល់ខួបគ្រួសារតារាកម្ពុជា គម្រប់៥ឆ្នាំ និង គម្រប់ខួប២ឆ្នាំផ្ទះតារា។ ជំនួយដែលយកទៅប្រគល់ជូននេះ គឺជាជំនួយទាំងស្រុងរបស់អណិកជនរស់នៅប្រទេសបារាំង គឺលោក ថេង ស៊ុក និង លោកស្រី សុខ ចន្ថា ដែលបានបរិច្ចាគជូនដល់មូលនិធិផ្ទះតារា។ ជំនួយរួមមាន ថវិកា៦ពាន់ដុល្លារ, ស្ករ-ស ២០គីឡូ, ប៊ីចេង ១០គីឡូ, អំបិល២០គីឡូ, សាប៊ូបោកខោអាវ៥គីឡូ ២០កញ្ចប់, ទឹកលាងបង្គន់៥០ដប, ប្រេងឆា៥លីត្រ ២០ដប, សាប៊ូលាងចាន ៣០លីត្រ ២ធុង, ពងទា៥០០គ្រាប់, ជ្រូកមួយចំហៀង, ខ្ទឹមស២០គីឡូ, និង ម្សៅស៊ុបខ្នរ២០គីឡូ។ នៅក្នុងពិធីប្រគល់នោះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានដឹកនាំសិល្បករមួយចំនួនទៅរាំច្រៀង អោយក្មេងៗ បានសប្បាយផងដែរ ដូចជា លោកជំទាវ រីយ៉ា មីសែលត្រាណេ តារាសម្ដែង, លោក រុន ណាកូ តារាសម្ដែ, អ្នកនាង យិន ស្រីពៅ តារាសម្ដែង, លោក ឃីម រតនៈ តារាសម្ដែង, លោក សុខ វិសាល តារាសម្ដែង, លោក ប៉ាវ វណ្ណៈ តារាសម្ដែង, លោក ធា ភិរាជ តារាចម្រៀង, លោក ឌុច ចាន់ឌី តារាសម្ដែង និង កញ្ញា វង្ស សុម៉ាលីន ក្រុមការងារផ្ទះតារា។

LEAVE A REPLY

Please enter your comment!
Please enter your name here