នៅថ្ងៃទី៧ កក្កដា ក្នុងឆ្នាំ២០២១ នេះ គ្រួសារតារាកម្ពុជា នឹងដល់ខួបគម្រប់៥ឆ្នាំរបស់ខ្លួន ក៏ដូចជាដល់ខួបគម្រប់២ឆ្នាំនៃការបង្កើតផ្ទះតារា។ ជាមួយនឹងឱកាសគម្រប់ខួបព្រមគ្នានេះ គ្រួសារតារាកម្ពុជា ក៏បានរៀបចំពិធីកាត់នំខួនក្រុមនៅថ្ងៃទី៤ កក្កដា ក្នុងឆ្នាំ២០២១ មុននេះ ក្នុងឱកាសប្រគល់ជំនួយទ្រង់ទ្រាយធំរបស់ មូលនិធិ”ផ្ទះតារា” ជូនដល់កុមារកំព្រាស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅថ្ងៃនោះដែរ ក្រៅពីពិធីផ្លុំនំខួបក្រុមប្រចាំឆ្នាំ គ្រួសារតារាកម្ពុជា ក៏បានរៀបចំពិធីខួបអោយបុគ្គលិកឆ្នើម២រូប របស់ផ្ទះតារា ផងដែរ ដោយសារតែអ្នកទាំងពីរមានថ្ងៃកំណើតក្នុងថ្ងៃនោះ។ លោក រុន ណាកូ ដែលជាក្រុមការងារផ្ទះតារា ជាពិធីកររបស់ ផ្ទះតារា និង ជានិពន្ធនាយករង វេបសាយ PostnewsCambodia មានថ្ងៃកំណើត ចំថ្ងៃ , ៤ កក្កដា តែម្ដង។ កញ្ញា វង្ស សុម៉ាលីន ហៅ ស្រីនាថ ជំនួយការកម្មវិធី ផ្ទះតារា និង ជានិពន្ធនាយករងសារព័ត៌មាន ផ្ទះតារា ក៏មានថ្ងៃកំណើតចំថ្ងៃទី៥ កក្កដា មុនក្រោយគ្នា១ថ្ងៃផងដែរ ទើបពិធីខួបកំណើតរបស់អ្នកទាំងពីរត្រូវបានរៀបចំព្រមគ្នានៅក្នុងថ្ងៃនោះ ដែលធ្វើអោយពិធីប្រគល់ជំនួយទ្រង់ទ្រាយធំនោះ ក្លាយជាឱកាសផ្លុំនំខួប៣ព្រមគ្នា ខណៈដែលក្រុមការងារទាំងពីររបស់ផ្ទះតារា មិនបានដឹងមុន។ នេះក៏ចាត់ទុកថា ពិធីផ្លុំនំ៣ព្រមគ្នា ដែលបានធ្វើឡើងជាមួយក្មេងៗកុមារកំព្រាជាលើកទី១ផងដែរ ដើម្បីអោយក្មេងៗកុមារកំព្រា និង សិល្បករបានសប្បាយជុំគ្នា។

គួរបញ្ជាក់ផងដែរថា ជំនួយដែលយកទៅប្រគល់ជូននេះ គឺជាជំនួយទាំងស្រុងរបស់អណិកជនរស់នៅប្រទេសបារាំង គឺលោក ថេង ស៊ុក និង លោកស្រី សុខ ចន្ថា ដែលបានបរិច្ចាគជូនដល់មូលនិធិផ្ទះតារា ដោយរួមមាន ថវិកា៦ពាន់ដុល្លារ, ស្ករ-ស ២០គីឡូ, ប៊ីចេង ១០គីឡូ, អំបិល២០គីឡូ, សាប៊ូបោកខោអាវ៥គីឡូ ២០កញ្ចប់, ទឹកលាងបង្គន់៥០ដប, ប្រេងឆា៥លីត្រ ២០ដប, សាប៊ូលាងចាន ៣០លីត្រ ២ធុង, ពងទា៥០០គ្រាប់, ជ្រូកមួយចំហៀង, ខ្ទឹមស២០គីឡូ, និង ម្សៅស៊ុបខ្នរ២០គីឡូ។ នៅក្នុងពិធីប្រគល់នោះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា អះអាងថា សិល្បករសិល្បការិនីមួយចំនួនដែលបានចូលរួម ក៏បានច្រៀងរាំ អោយក្មេងៗ បានសប្បាយបន្ថែមពីលើស្នាមញញឹមផងដែរ។ សិល្បករសិល្បការិនី ដែលបានទៅចែករំលែកក្ដីស្រលាញ់ ក្នុងពិធីខួបពិសេសរបស់ក្រុមការងារ ផ្ទះតារា និង គ្រួសារតារាកម្ពុជាទាំងនោះ មានដូចជា លោកជំទាវ រីយ៉ា មីសែលត្រាណេ តារាសម្ដែង, លោក រុន ណាកូ តារាសម្ដែ, អ្នកនាង យិន ស្រីពៅ តារាសម្ដែង, លោក ឃីម រតនៈ តារាសម្ដែង, លោក សុខ វិសាល តារាសម្ដែង, លោក ប៉ាវ វណ្ណៈ តារាសម្ដែង, លោក ធា ភិរាជ តារាចម្រៀង, លោក ឌុច ចាន់ឌី តារាសម្ដែង និង កញ្ញា វង្ស សុម៉ាលីន ក្រុមការងារផ្ទះតារា។

LEAVE A REPLY

Please enter your comment!
Please enter your name here