អំឡុងពេលកូវិតដែលធ្វើអោយ កញ្ញា ពៅ លីដា ផ្អាកការទទួលសម្តែង គេឃើញតារាស្រីរូបនេះបែមានឧកាសថែសម្រស់យ៉ាងស្អាតផូផង់តែម្តង បើធៀបនឹងពេលមុន។ ជាក់ស្តែងកាលពីថ្ងៃទី១១ កក្កដា ដែលជាថ្ងៃខួបកំណើតរបស់ កញ្ញា គឺរូបថតស្ទើតែគ្រប់សន្លឹកដែលនាងបានបង្ហោះ សុទ្ធតែស្រស់ស្អាត និង ទាក់ភ្នែក។

អ្នកគាំទ្រមិនតិចទេ សរសើរថា ពៅ លីដា ស្អាតប្លែកខុសពីមុនដូចមេឃនិងដី។ ពីតារាស្រីដែលធ្លាប់មានសម្បុលខ្មៅស្រអែម ពៅ លីដា បានក្លាយទៅជានារីសាច់សរខ្ចី និងមានទម្រង់មុខកាន់តែស្រស់ស្អាតដូចកូនកាត់ ដោយពីមួយឆ្នាំទៅមួយនាងកាន់តែហ៊ឺហា និង ស្អាតប្លែកជាពិសេសគឺនៅក្នុងឆ្នាំ២០២១នេះតែម្តង។ ម្នាក់ៗសរសើរថា នាងស្រស់ស្អាត ក្មេងជាងវ័យ និង កាន់តែខ្យូត បើទោះបីជាកើនវ័យថែមមួយឆ្នាំទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here