នៅទីបំផុត យឿន ពិសី បានក្លាយជាឪពុកគេហើយ ក្រោយពេលទន្ទឹងរង់ចាំអស់ជាច្រើនខែ។ លោក និងភរិយា បានរួមគ្នាថ្នមកូនដំបូងណាស់ដោយសង្ឃឹមថាកើតមក សុខភាពល្អ។ ជាពិសេសនឹងបានមើលថែ កូនអោយមានអនាគតល្អក្រោយពេល ជាប់ងារជាអាណាព្យាបាល។

ជឿថាប្រិយមិត្តបានជ្រាបហើយ ដែលកាលពីពេលថ្មីៗនេះ ភរិយារបសតារាចម្រៀង យឿន ពិសី សម្រាលបានកូនប្រុសម្នាក់មានមុខមាត់ស្រស់ស្អាតគួរឲ្យក្នាញ់តែម្តង ដែលជាចំណងដៃរួមឈាមជាមួយស្វាមី យឿន ពិសី ក្រោយអ្នកទាំងពីរបានកាន់ដៃគ្នារោងការ មិនបានប៉ុន្មានខែផង។

ពិតណាស់ នៅពេលដែលភរិយាសម្រាលកូនបានដោយសុវត្ថិភាព លោក យឿន ពិសី ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងដោយភ័យផងអរផង ព្រោះតែមិននឹកស្មានបានក្លាយជាឪពុកគេយ៉ាងលឿនបែបនេះ ក្រោយពីបានទន្ទឹងរង់ចាំចង់ឃើញមុខកូនអស់រយៈពេលយូរខែមកហើយ។ៗនេះ ភរិយារបស់លោក យឿន ពិសី បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះក្រោយសម្រាលកូនរួច នាងស្រាប់តែបង្ហោះសារហាក់ប្លែករៀបរាប់យ៉ាងដូច្នេះថា៖ «ខ្វះមួយណាក៏មិនបានដែរ (ជីវិត=ប្រៃល្វីងជូរចត់ផ្អែមត្រជាក់រាក់ជ្រៅយំសើច សប្បាយកើតទុក្ខមានគ្រប់រស់ជាតិ នេះហើយគឺជាជីវិតពិតរបស់ខ្ញុំផ្ទាល់តាម៉ង)»។

យ៉ាងណាមិញ ជាមួយសារបង្ហោះហាក់បង្កប់នូវអារម្មណ៍ពិបាកចិត្តនេះផងដែរ គេក៏មិនដឹងថា ភរិយារបស់លោក យឿន ពិសី កំពុងមានរឿងហេតុអ្វី ឬយ៉ាងណានោះទេ។ តែយ៉ាងណា បើតាមអត្ថន័យដើមឃ្លា និងរូបភាពភ្ជាប់រវាងស្វាមី យឿន ពិសី និងកូន គឺមានន័យថា នាងស្រឡាញ់អ្នកទាំងពីរ ដែលមិនអាចខ្វះមួយណានោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here