ភរិយាផ្កាយ២ ជាតារាសម្ដែងមួយរូប ប្រតិកម្មនឹងតុលាការ

0

មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីតារាសម្ដែង អ្នកនាង ឈឹម អារីយ៉ា ដែលស្វាមីជាមន្ត្រីផ្កាយ២ទើបតែទទួលមរណភាពនោះ បាន Live ប្រតិកម្មក្ដែង ចំពោះចៅក្រមសម្រេច ឈ្មោះ លិ សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ដែលបានដោះលែងជនជាប់ចោទឈ្មោះ អ៉ី សុគន្ធា លើករណីឆបោក។ អ្នកនាង ក៏បង្ហាញពីការមិនអស់ចិត្តចំពោះចំណាត់ការនេះផង។

អ្នកនាង ឈឹម អារីយ៉ា និយាយថា ស្ត្រីឈ្មោះ អ៉ី សុគន្ធា បានចេញ សែកគ្មានទឹកប្រាក់អោយស្វាមីខ្លួនចំនួន១៨ម៉ឺនដុល្លារ តាំងពីប្ដីអ្នកនាងនៅមានជីវីត ហើយក្រោយពីដឹងថាសែកនោះជាសែកស្អុយ អ្នកនាង និង ស្វាមីបានដាក់ពាក្យបណ្ដឹង តែឈ្មោះ អ៉ី សុគន្ធា គេចខ្លួនបានរហូត ចុងក្រោយនៅពេលចាប់បាន អ្នកនាងគិតស្មានថា នឹងត្រូវបញ្ជូនទៅតុលាការ បែរជាបុគ្គលនោះ តម្កល់តែ១ម៉ឺនដុល្លារ ក៏ដោះលែងអោយនៅក្រៅឃុំ។ អ្នកនាងបានបញ្ជាក់ឈ្មោះ ចៅក្រមសម្រេចដែលដោះលែងនោះដដែលៗ គឺចៅក្រម លិ សុខា ខណៈដែលអ្នកនាងទទូចអោយអ្នកចេះច្បាប់ជួយពន្យល់ពីនិតិវិធីដល់នាងផង។ អ្នកនាងសង្កត់ធ្ងន់ថា ឬ ដោយសារអ្នកនាងជាស្ត្រីម៉េម៉ាយ ឬ ដោយសារស្វាមីអ្នកនាងបានទទួលមរណភាព ទើបករណីឆបោកនេះ ត្រូវបានដោះស្រាយបែបនេះ។ យ៉ាងណាមិញ អ្នកនាងថា នឹងរង់ចាំមើលនិតិវិធីតុលាការបន្ត បន្ទាប់ដោះលែងអ្នកចេញសែកស្អុយអោយអ្នកនាងចំនួន១៨ម៉ឺនដុល្លារ អោយនៅក្រៅឃុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here