តារាស្រីក្នុងរឿងខ្មោចដើមចេកជ្វា វិលមកវិញត្រឹមជាតួអង្គម្តាយ

0

ទស្សនិកជនដែលនិយមទស្សនាភាពយន្តខ្មែរដែលចាក់បញ្ចាំងតាមរោងភាពយន្តកាលពីជាង១០ឆ្នាំមុន ប្រហែលជាមិនទាន់ភ្លេចនៅឡើយទេនូវតួអង្គស្រីដែលសម្តែងក្នុងរឿងខ្មោចដើមចេកជ្វា ដែលល្បីល្បាញនាអំឡុងពេលនោះ។

ពេលនេះតារាសម្តែងរូបនេះបានលេចវត្តមានមកវិញសារជាថ្មីក្នុងនាមជាតួអង្គម្តាយតាមរយះរឿង នគរបាលមាស ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍CTN។
សាំង ភស្តា ជានិស្សិតដែលបានបញ្ចប់ការសិក្សាផ្នែករបាំបុរាណដែលមានឈាមជ័រឪពុកក៏ជាអ្នកសិល្បះបុរាណម្នាក់ផងនោះ​ បានបង្ហាញខ្លួនសម្តែងកុនលើកដំបូងតាមរយះភាពយន្តខ្នាតធំរឿង ខ្មោចដើមចេកជ្វា កាលពីអំឡុងឆ្នាំ២០០៥។

ក្រោយពីប្រឡូកក្នុងភាពយន្តខ្នាតធំក្នុងរឿងខាង​ ​និងរឿងព្រាយកន្ទងខៀវ ព្រមជាមួយនឹងរឿងអប់រំខ្លីៗបានមួយរយះនោះតារាស្រីដែលមានសប្បុរសខ្មៅស្រអែមរូបនេះក៏បាត់វត្តមានឈឹងពីវិស័យសិល្បះភាពយន្តអស់ជាច្រើនឆ្នាំ។យ៉ាងណាទើបតែពេលថ្មីៗនេះប៉ុន្តែដែលបានឃើញវត្តមានសម្តែងរបស់នាងជាថ្មីឡើងវិញតាមរយះរឿងនគរបាលមាស តាមរយះតួអង្គម្តាយតួឯកស្រីឈ្មោះ អប្សរ និងជាភរិយាស្តេចត្រាញ់។
សាំ​ង ភស្តា បានអះអាងប្រាបថា បន្ទាប់ពីនាងបានប្រឡូកក្នុងពិភពសម្តែងមួយរយះនោះ នាងក៏បានដកខ្លួនមកវិញ ដោយសារតែនាងមានភារកិច្ចត្រូវបានបញ្ចប់ការសិក្សារយះពេល៤ឆ្នាំនៅសាលាភូមិន្ទវិចិត្រសិល្បះ។
នាងបញ្ជាក់ថា ក្រោយពីបានបញ្ចប់ការសិក្សានាងក៏បានរៀបការមានគ្រួសារ​ ដែលនោះក៏ជាមូលហេតុដែលនាងកាន់តែឃ្លាតឆ្ងាយពីអាសម្តែងនេះផងដែរ។
នាងបន្ថែមថា កន្លងមក បើទោះបីជានាងមិនមានឱកាសបានសម្តែងភាពយន្តថ្មីៗក៏ដោយប៉ុន្តែនាងក៏បានសម្តែងរបាំតាមកម្មវិធីថ្នាក់ជាតិជាបន្តបន្ទាប់ផងដែរ។
នាងថា ក្នុងនាមជាសិស្សដែលទទួលការបណ្តុះបណ្តាលពីសាលាភូមិន្ទវិចិត្រសិល្បះនោះ ​គឺនាងនិងកូនសិស្សមួយចំនួនទៀតត្រូវបានលោកគ្រូអ្នកគ្រូហៅអោយចូលរាំរបាំតាមកម្មវិធីថ្នាក់ជាតិជាបន្តបន្ទាប់។
សាំង ភស្តា បានលើកឡើងទៀតថា ការពិតនាងមានការស្រឡាញ់ និងចូលចិត្តការសម្តែងនេះខ្លាំងណាស់ តែដោយសារតែសមត្ថភាពនាងនៅមានកម្រិត ហេតុនេះនាងតែងតែបរាជ័យម្តងជាពីរដងនៅពេលដែលនាងបានធ្វើតេស៍សាកល្បងដើម្បីសម្តែងម្តងៗ។ កក្តានេះហើយបានជម្រុញចិត្តរបស់នាងលេងហ៊ានបញ្ជៀបខ្លួនបន្តទៀតសម្រាប់ការសម្តែង​ ត្បិតនាងមានការខ្លាចរអាលនូវការបរាជ័យនេះទៀត។
យ៉ាងណា បើតាម សាំង ភស្តា ជាភព្វសំណាងមួយដែលអ្នកដឹកនាំរឿង នគរមាស បានផ្តល់ឱកាសជាថ្មីដល់រូបនាងអោយចូលសម្តែងក្នុងរឿងនេះ ដែលនេះត្រូវបាននាងគិតថា វាជាចំណុចចាប់ផ្តើមរបស់នាងសារជាថ្មីក្នុងពិភពសម្តែងខ្សែភាពយន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here