តូតា សម្រស់មិនធ្លាក់ចុះទោះកំពុងពពោះ

0

ទោះស្ថិតក្នុងស្ថានភាពពពោះមានរូបរាងទ្រលុកទ្រលន់ជាងពេលមុនក៏តារាសម្ដែងនិង តារាបង្ហាញម៉ូដ ម៉ាក់ សែនសូនីតា ហៅ តូតា នៅតែមានសម្រស់ស្រស់ស្អាតទាក់ទាញមួយបែបមិនចាញ់កាលនៅលីវមាងទម្រង់ដងខ្លួនស្លីមគួរឱ្យចង់គយគន់នោះឡើយ។ ចាប់តាំងពីរៀបការរួចមកតូតា និងលោកនីត រិតតែស្រឡាញ់គ្នា ខ្លាំងឡើងៗ គួរអោយសរសើរ។ ពិសេស ពេលដឹងថា ប្រពន្ឋ ក្មេងមានទម្ងន់ទំហំ ស្រឡាញ់ភរិយា គឺរិតតែទ្វេរគុណតែម្តង ជាសំណាងមួយ របស់តូតា។

អ្នកនាង តូតា បានបង្ហាញផ្ទៃពោះកូនដំបូងដែលមានអាយុបាន 4ខែក្នុផ្ទៃ នៅក្នងបណ្ដាញសង្គម គេឃើញអ្នកនាងតែងតែបង្ហោះរូបភាពកំពុងពពោះស្អាតៗ ជាមួយនឹងសម្លៀកបំពាក់រ៉ូបឃ្យូតៗសម្រាប់ស្ត្រីពោះធំគួរឱ្យស្រឡាញ់ មើលទៅតូតាមិនចាស់និងកាន់តែក្មេងជាងមុនគួរឱ្យចាប់អាម្មណ៍និងគយគន់មិនណាយសមជាអ្នកម៉ាក់សម័យថ្មី2020មែន។ អ្នកនាងតូតា បានរៀបការជាមួយអតីតចាងហ្វាងផលិតកម្ម Angkor Picture លោកប៉ូល វិបូរ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ទោះបីអាពាហ៍ពិពាហ៍អ្នកទាំងពីរនេះចំរដូវកាលកូវីដ១៩ ពេញទំហឹងយ៉ាងណាក្ដី ប៉ុន្តែនៅតែមិនរំខានដល់ពិធីឡើយ ព្រោះគេឃើញមានបងប្អូនសិល្បករសិល្បការិនីជាច្រើនបានអញ្ជើញចូលរួមជូនពរជ័យដល់គូស្វាមីភរិយានេះយ៉ាងរលូន។ មហាជនពិសេសអ្នកគាំទ្ររូបនាងបានបង្ហាញភាពសប្បាយរីករាយ ដែលស្នេហា តារាញញឹមស្រស់តូតា ឆ្លងដល់ត្រើយសុភមង្គល មានការដឹងឭពេញប្រទេស។

បើទោះបី តូតា ក្លាយជាប្រពន្ឋ ម្ចាស់ផលិតកម្ម បែបណា នាងនៅតែមិនបោះបង់ ការសម្តែង ដោយស្វាមីនៅបើកដៃ វាយលុកជំនាញនេះ តាមចំណូលចិត្តប្រពន្ឋ។ មួយគូនេះ នាំគ្នាតាំងចិត្ត រួចជាស្រេច នឹងដឹកដៃគ្នា មើលថែកូនដំបូងជា ចំណងដៃអោយល្អ ប្រពៃ ប្រកបដោយធម៌។ ម្យ៉ាងទៀតកំពុងអ៊ុត មើលថាតំណក់ឈាម នេះកូនប្រុសឬស្រី។

LEAVE A REPLY

Please enter your comment!
Please enter your name here