តារាសក់សំពោង ជីវ័ន្ត ភ្ជាប់ពាក្យបញ្ចប់ភាពលីវ

0

តារាសម្តែង និងចម្រៀង សក់សំពោង លោក ជីវ័ន្ត បាន ធ្វើអោយគេចាប់អារម្មណ៍ តែម្តងដោយបានភ្ជាប់ពាក្យជាមួយកូន ក្រមុំដ៍ស្រស់ស្អាត ដែលអ្នកបានឃើញហើយថា សមគ្នា។ កូនក្រមុំរូបនោះពិតជា មានសម្រស់ផូរផង់ល្អឆើតឆាយ ហើយពិតជាបានធ្វើអោយ ជីវ័ន្តបាក់ស្នេហ៍រហូត ដណ្តឹងធ្វើជាប្រពន្ឋតែម្តង។

លោកជីវ័ន្ត ជាតារាក្រមិចក្រមើមដែលបានធ្វើអោយទស្សនិកជន មានការទទួលស្គាល់ពីភាព កំប្លែង ដែលបានសាងស្នាដៃ នៅលើវិស័យសម្តែងបានជាច្រើនរឿង។ កាលពីពេលថ្មីៗនេះ រូបភាពភ្ជាប់ពាក្យដែលលោក បង្ហាញឡើង បានធ្វើអោយមិត្តភក្តិចូលរួម ត្រេកអរដោយសារបាន ដើរដល់ផ្លូវ សុភមង្គលចាប់ដៃគ្នាជាប្តីប្រពន្ឋឆាប់ៗ។ លោកជីវ័ន្តក៍ មិនអាចលបលួចទៅ មាននារីណា ផ្សេងបានឡើយហើយ មានតែយកចិត្តនារីក្នុងបេះដូងម្នាក់នេះ ប៉ុណ្ណោះ។

លោកជីវ័ន្ត មិនទាន់បង្ហាញតម្រុយថា ចូលរោងការផ្លូវការ នៅពេលណាឡើយ អាស្រ័យលើបរិយាកាសសង្គម។ លោកបានឆក់ ចិត្តទស្សនិកជន នៅនាយសមុទ្រ ដោយបានទទួលឱកាសម្តងចេញទៅ ច្រៀងសម្តែងនៅអាមេរិក។ ក្រៅពីនោះ លោកបានឡើងសម្តែងតាមកញ្ចក់ទូរទស្សន៍នានា សឹងគ្រប់ប៉ុស្តី៍ ដែលលោកបានបង្ហាញ។ រីករាយការបានរកដៃគូ ជីវិតឃើញតាម សមបំណងប្រាថ្នា នឹងស្រឡាញ់គ្នាតទៅរហូត។

LEAVE A REPLY

Please enter your comment!
Please enter your name here