ពីអ្នករត់តុ និង ស៊ីឈ្នួលបោកខោអាវគេសោះ តែបែរជាក្លាយជាថៅកែ

0

រូបថតសម្អាងជាច្រើនសន្លឹករបស់ ប្អូនស្រី ណានណាន ដែលជាកូនស្រីរបស់អ្នកនាងអ៊ីត និង កុមារី លូស៊ី ដែលជាកូនកាត់រុស្ស៊ី កំពុងធ្វើអោយអ្នកឃើញពីការបង្ហោះរបស់នាង លាន់មាត់សរសើរយ៉ាងខ្លាំង ថាពិតជាស្រស់ស្អាតខ្លាំង។ ក្នុងនោះសូម្បីតែសម្រស់របស់តារាប្រុសស្រីជាច្រើនរូបផ្សេងទៀតដែលបានសម្ដែងក្នុងរឿង”ស្នេហាឆ្លងជាតិ វគ្គ២” ក៏ត្រូវបានម្នាក់សរសើរថាស្អាត ព្រោះតែថ្វីដៃរបស់នាង និង ក្រុមនោះដែរ។ យ៉ាងណាក៏ដោយទម្រាំតែក្លាយជាថៅកែវ័យក្មេង និង ក្លាយជាអ្នកឯកទេស បានមកកាន់មុខតារាល្បីៗនៅក្នុងពេលនេះ បើដឹងពីអតីតកាលគឺពិតជាក្ដុកក្ដួល និង កោតសរសើរ។

អ្នកសិល្បៈជាច្រើនដែលដឹងពីការតស៊ូរបស់នាង បានលើកឡើងថា ស្រីនីនសម្អាងការ ទម្រាំមានថ្ងៃនេះ គឺពីមុននាងគ្រាន់តែជាអ្នករត់តុ និង ជាអ្នកបោកខោអាវអោយគេដូរបាយ ព្រោះតែជីវភាពខ្សត់ខ្សោយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយអ្វីដែលនាងទទួលបាន គឺថ្វីដៃផាត់មុខ និង តែងសម្អាង ដែលធ្វើអោយធ្លាប់ធ្វើការជាមួយនាងមិនអាចអត់នាងបាន តួយ៉ាងដូចជាអ្នកសិល្បៈភាគច្រើនក្នុងរឿង”ស្នេហាឆ្លងជាតិ វគ្គ២” ដែលស្នើអោយខាងផលិតករជ្រើសក្រុមរបស់នាងជាអ្នកតែងសម្អាង និង Make Up នាពេលនេះដែរ។ អ្នកឯកទេសវ័យសាមស្ដើងឆ្នាំរូបនេះ ត្រូវបានគេទម្លាយថា គ្រាន់បទពិសោធនផ្នែកសាឡន និង បើកសម្អាង គឺនាងប្រឡូកជាង១០ឆ្នាំមកហើយ ទើបនាងជោគជ័យ និង មានការទទួលស្គាល់ដូចសព្វថ្ងៃ។

រៀបរាប់បន្ថែមប្រាប់ផ្ទះតារា កញ្ញា ស្រីនីន បានអះអាងថា កាលពីជាង១០ឆ្នាំនាងគ្រាន់តែជាក្មេងប្រុសដែលមានទីលំនៅនៅស្រុកស្អាងព្រែកតូច ក្នុងខេត្តកណ្ដាល និង មានការរើសអើង ព្រោះតែខ្លួនមានចរឹតជាស្រីប៉ុណ្ណោះ។ ដោយសារជីវភាពមិនអំណោយផលផង ទើបនាងសម្រេចចិត្តមករកជួលបន្ទប់តួចមួយរស់នៅភ្នំពេញ ហើយពឹងអាស្រ័យដោយមុខរបររត់តុ ដែលមានប្រាក់ខែស្ទើរមុនរស់។ ក្រោយមកនាងក៏ត្រូវបានអ្នករាប់អានម្នាក់ហៅអោយទៅជួយធ្វើការនៅក្នុងហាងសាឡនមួយ។ នៅក្នុងពេលនោះ នាងរត់តុបណ្ដើរ មកជួយការងារក្នុងហាងសាឡនបណ្ដើរ។

ខាងក្រោមនេះ ជាវីដេអូដែលបានរៀបរាប់ពីជីវិតតស៊ូរបស់ ស្រីនីនសម្អាងការ៖

LEAVE A REPLY

Please enter your comment!
Please enter your name here