ពេជ្រ សូលីកា ដែលមានស្វាមីលោកគឹម ហាន ជាអ្នកច្នៃម៉ូដសម្លៀក​បំពាក់មកពី​អូស្រ្ដា​លីនោះកាន់តែ​មានការតុប​តែងខ្លួនប្លែកទៅៗនៅរយៈពេលចុងក្រោយនេះពិសេសគឺម៉ូដសក់និងខោអាវដែលស្វាមីនាងជាអ្នកនៅពីក្រោយខ្នងនាងទាំងអស់ដើម្បីឲ្យតារាកូន១រូបនេះកាន់តែទាក់ទាញថែមទៀត។

ការលេងខ្លួនរបស់តារាហង្សមាសគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា នេះគឺ​ប្លែក​ជាងកាលនាងនៅក្រមុំទៅទៀតហើយដោយសារតែរូបសម្រស់នៅតែស្រស់ស្អាត និង​មិនសូវ​បែកសាច់ ហើយ​មិន​ឡើងគីឡូច្រើននោះទើបធ្វើឲ្យសូលីកា នៅតែមានការទាក់​ទាញ​ហើយ​​ថៅកែហង្សមាសក៍បន្ដប្រគល់តំណែងតួឯក​ឲ្យនាង​ដ​ដែល​មិនហ៊ានទម្លាក់​ឲ្យ​មក​ធ្វើ​ជា​តួរងក្រោយនាងមានប្ដីនិងកូន១នេះឡើយ។

ប៉ុន្ដែFanរបស់សូលីកា បានសរសើរថានាងពិត​ជាស្រស់ស្អាត​ណាស់​ពេល​ដែលតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរដ៍ប្រណិត​ទាំង នោះធ្វើឲ្យរូបសម្រស់របស់នាងលេចឡើង​ត្រដែតតែម្ដងហើយពួកគេ​ចង់ឃើញថ្ងៃពិសេសរបស់នាងគ្រងឈុតបែបនេះ។
    
ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ​២០​១៩​ ​និងសម្រាលកូនប្រុស​ថ្ងៃទី១៦ខែ​ឧស​ភា​ឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ា​រីវេស្ដេ ។នាងជាតារាដែលជ្រើសគូស្នេហ៍ជាបុរសអាណិកជននៅ​ស្រា្ដលីដូចជា​នាង​ដាញ់ ម៉ូនីកា ,សុខ ច័ន្ទ​ណា​នូ ,គឹម លីហ្សា និងអឿន ដាលីស ។តែសូលីកា ថានាងមិនទាន់ច្បាស់​លាស់​ថ្ងៃមុខនឹងចេញទៅ​រស់​នៅអូស្រ្ដាលីតាមប្ដីឬនៅស្រុកខ្មែររហូតនោះទេព្រោះមិនទាន់គិតដល់។

LEAVE A REPLY

Please enter your comment!
Please enter your name here