នៅតែកក្រើក ឈុតតំណាងជាតិ Miss Grand Cambodia ឆ្នាំនេះ

0

នៅលើបណ្ដាញសង្គម រួមមាន ហ្វេសប៊ុក យូធូប និង Tik Tok កំពុងបន្តចែកចាយពីឈុតតំណាងជាតិ នៅក្នុងការប្រកួត Miss Grand Cambodia ប្រចាំ២០២១នេះយ៉ាងខ្លាំង ដោយឈុតតំណាងជាតិ របស់បេក្ខនារីខ្លះកំពុងត្រូវគេយកមកវិភាគថាប្រណិតបែបនេះប្រណិតបែបនោះ ទៅតាមទស្សនះយល់ឃើញនោះផង។ បើទោះជាឈុតទាំងអស់គឺមានតែឈុតមួយដែលបានឈ្នះពាន តែគេនៅតែត្រូវគេមើលឃើញថា ស្ទើរតែគ្រប់ស្នាដៃច្នៃប្រឌិតរបស់អ្នកឌីហ្សាញក្នុងឆ្នាំនេះ គឺទទួលបានការចាប់អារម្មណ៍។ ភាពលេចធ្លោនេះ ក៏ដោយសារតែអ្នកច្នៃប្រឌិតកាន់តែមានបទពិសោធន៍ និង ចាប់ផ្ដើមមានគំនិតប្រកួតប្រជែងខ្លាំងឡើង ក្នុងការបញ្ចេញស្នាដៃ។ អ្វីដែលសំខាន់គឺបេក្ខនារីក្នុងឈុតតំណាងជាតិ គឺអណ្ដែតសម្រស់ឡើងដូចទេពធីតា ដែលកាន់តែជួយអោយឈុតតំណាងជាតិ ក្រោមការច្នៃប្រឌិតពីអ្នកជំនាញៗ លេចធ្លោទ្វេរដង។

ភាពកញ្ជ្រោលការចាប់អារម្មណ៍នេះគឺបន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់យ៉ាងជោគជ័យកាលពីយប់ថ្ងៃទី ៧ តុលា ឆ្នាំ២០២១ នៅប៉ុស្តិ៍លេខ៥ ព្រែក។ ឈុតតំណាងជាតិនៅក្នុងឆ្នាំនេះគឺអាចនិយាយបានថា លេចធ្លោ និង មានអត្ថន័យជាតិប្រហាក់ប្រហែលគ្នា ដែលមានន័យថាអ្កច្នៃប្រឌិតកាន់តែប្រឹងបញ្ចេញស្នាដៃ។ ឈុតតំណាងជាតិទាំងនេះ មិនត្រឹមតែមហាជនក្នុងស្រុកនោះទេកោតសរសើរ សូម្បីតែជនបរទេស ជាពិសេសគឺពលរដ្ឋថៃ ក៏ចាប់អារម្មណ៍ផងដែរ ស្របពេលដែលថៃលុបចោលការប្រកួត Miss Grand ហើយសម្រេចចាត់តាំងបវរកញ្ញាលេខ២ កាលពីឆ្នាំចាស់អោយប្រកួតលើឆាកអន្តរជាតិតែម្ដងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here