តារាចម្រៀង រ័ត្ន រចនា ត្រូវហ្វេនៗដាក់ឡើងស្ពឹកមុខក្រោយធ្វើរឿងមួយនេះ

0

នៅលើវីដេអូរៀបរាប់ពីការបូបខ្លាញ់របស់តារាចម្រៀង អ្នកនាង រ័ត្ន រចនា ឬ ម៉េម៉ាយសប្បាយចិត្ត ក្រោយទទួលសេវាកម្មពីហាង EM Beauty Clinic មានការរិះគន់កាន់តែខ្លាំង ជាពិសេសហ្វេនហ្វេន ដែលទំនងជាអ្នកតាមដានការបង្ហោះ Live លក់ផលិតផលថ្នាំសម្រករបស់អ្នកនាង។ អ្នកទាំងនោះ សម្ដែងអារម្មណ៍មិនសប្បាយចិត្ត បន្ទាប់ពីឃើញអ្នកនាងផ្ដល់កិច្ចសម្ភាសន៍ជុំវិញការបូមខ្លាញ់សម្រករាងនេះឡើយ ដោយអ្នកទាំងនោះបានលើកឡើងថា បើមិនបានឃើញវីដេអូសម្ភាសន៍នេះ គឺពិតជាស្មានថា អ្នកនាងប្រែប្រួលរូបរាង ដោយសារតែថ្នាំសម្រកដែលអ្នកនាងផុសលក់រាល់ថ្ងៃតែម្យ៉ាង។ ហ្វេនហ្វេនទាំងនោះ លើកគ្នាមកបញ្ចេញមតិបែបភ្ញាក់ផ្អើលកាន់តែច្រើនថា ខំតែជឿថាគាត់ស្រកដោយសារថ្នាំសម្រកដែលគាត់លក់ ការពិតហ៊ឺ”។ អ្នកទាំងនោះហាក់ចង់សំដៅតាមៗគ្នា កុហកមហាជនដើម្បីលក់ថ្នាំសម្រកដាច់នោះផង។ ពាក់ព័ន្ធនឹងការរិះគន់ដែលកំពុងផុសផុលនេះ អ្នកនាង រ័ត្ន រចនា មិនមានប្រតិកម្មនោះទេ ដោយអ្នកនាងចាត់ទុកថា យោបល់របស់អ្នកទាំងនោះ មួយចំនួនមិនយល់ពីការបង្ហោះល្របស់អ្នកនាង និង ខ្លះមានន័យបែបជាន់ពន្លិច ព្រោះតែឃើញមុខរបរអនឡាញរបស់អ្នកនាង មានការឈានឡើង។ អ្នកនាង រ័ត្ន រចនា ថា ខ្លួនប្រែប្រួលពីជាង៩០គីឡូ មកជាង៥០គីឡូ គឺដោយសារតែបានសម្រកខ្លាញ់ក្បាលពោះ ក្រោមការស្ពុនស័ររបស់ ហាង EM Beauty Clinic នៅជិតអតីតរង្វង់មូលទូលគោកពិតមែន ប៉ុន្តែមូលហេតុដែលអ្នកនាងស្រកបានខ្លាំង ហើយថែរាងអោយនៅតូចបានយូរ ក៏ដោយសារតែអ្នកនាងប្រឹងហាត់ប្រាណ និង លេបថ្នាំសម្រកបន្ថែម។

លោកស្រី ម៉ែន ថារ័ត្ន ម្ចាស់ហាងកែសម្ផស្ស EM Beauty Clinic បានបកស្រាយថា សេវាកម្មបូបខ្លាញ់ គឺជាមធ្យោបាយតែមួយគត់ដែលជួយអោយមនុស្សគ្រប់រូបស្រកលឿន ស្អាតលឿន ហើយមិនប៉ះពាល់ដល់សុខភាព ដោយសារតែក្រុមគ្រូពេទ្យគឺបូមតែខ្លាញ់លើស និង ខ្លាញ់ដែលធ្វើអោយខូចរាង ហើយជួយសម្រួលសរសៃឈាមទៅវិញ។ លោកស្រីថា ខ្លាញ់លើសទាំងនេះ ធ្វើអោយប៉ះពាល់សុខភាព ហើយក្រោយការបូមខ្លាញ់ គឺមិនខុសពីជាសាច់ខ្លាញ់ ឬ រំលាយដុំខ្លាញ់ចេញពីក្បាលពោះ ឬ ចេញពីរាងកាយ ដើម្បីអោយល្អទាំងសុខភាព និង រាងស្គមស្អាតឡើយ។ សេវានេះកំពុងពេញនិយមក្នុងវិស័យកែសម្ផស្ស ដោយក្នុងតម្លៃប្រូម៉ូតហ្សិន គឺមួយកញ្ចប់ត្រឹមតែជាង៤០០ដុល្លារប៉ុណ្ណោះនៅគ្លីនិក EM ។ លោកស្រីថា ដ្បិតតែខ្លាញ់ត្រូវបានបូមចេញ ឬ បង្ហូរចេញ តែដើម្បីអោយមានរាងស្អាត គឺត្រូវតែព្យាយាមរឹតហ្គែន ព្យាយាមហាត់ប្រាណ ហើយត្រូវព្យាយាមរបបអាហារ។ លោកស្រីព្រមានថា ថ្នាំសម្រកខ្លះមានប្រសិទ្ធភាពជួយរំលាយជាតិខ្លាញ់ តែបើទទួលទានច្រើនពេក ឬ ទទួលទានប៉ះចំថ្នាំប្រភេទខ្លះដែលផលអវិជ្ជមាន គឺនឹងប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយ ដោយអាចខូចក្រពះពោះវៀន និង ក្រលៀនជាដើម។


LEAVE A REPLY

Please enter your comment!
Please enter your name here