ភ្ញាក់ផ្អើល! ក្រោយ សូ ដានីតា ត្រូវបានតារាសម្ដែងប្រុសវ័យក្មេងមួយរូបប្រកាសចូលដណ្ដឹង

0

ពិតជាគួរឱ្យភ្ញាក់ផ្អើលខណៈនៅសុខៗតារាសម្ដែងសង្ហារវ័យក្មេងលោក យុទ្ធ ឋានៈ បានបង្ហោះសារដ៏ចាក់ដោតបញ្ចេញអារម្មណ៍ពិតនិង ហ៊ានប្រកាសថាចង់ចូលស្ដីដណ្ដឹង ទៅកាន់តារាស្រីដ៏ល្បីគឺកញ្ញា សូ ដានីតា។ ថ្វីត្បិតតែមានវ័យជ្រក៏ពិតមែនប៉ុន្តែ សូ ដានីតា នៅតែមានមន្តស្នេហ៍ទាក់ទាញធ្វើឱ្យ បុរសវ័យក្មេងរូបសង្ហារមួយរូបតាមស្រឡាញ់ និងប្រកាសសុំស្នេហ៍ដោយបើកចំហរ បែបនេះអាចជាភ្លើងខៀវកំពុងតែភ្លឺហើយមើលទៅសម្រាប់នាងខណៈអ្នកទាំងពីរក៏ធ្លាប់មានភាពស្និទស្នាលជាមួយគ្នាកន្លងមកផងនោះ។

តារាសម្ដែងលោក យុទ្ធ ឋានៈ ដែលកំពុងមានទីផ្សារគួរសមនៅក្នុងសិល្បៈបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងងឿងឆ្ងល់ជាខ្លាំងក្រោយពេលលោកបានបង្ហោះរូបភាពរបស់កញ្ញា សូ ដានីតា ភ្ជាប់ជាមួយនឹងខ្លឹមសារលើកសរសើរដ៏សែនស្វីត ថ្នាក់បោះពាក្យហ៊ានចូលដណ្ដឹងបើសូ ដានីតា ព្រមទទួលយកលោក ទៅកាន់តារាពហុជំនាញជើងចាស់រូបនេះ ហើយការប្រកាសនេះមិនមែនជារឿងលេងសើចនោះឡើយ គឺជាការពិតខណៈដែលកន្លងមក លោក យុទ្ធ ឋានៈ តែងតែបង្ហាញភាពស្និទស្នាលជាមួយ សូ ដានីតា ផងដែរ។

ទន្ទឹមនឹងនេះមហាជនកាន់តែសង្ស័យក្រោយការបង្ហោះសារនេះឡើង ក្រោយមកគេក៏ចាប់អារម្មណ៍ថាអ្នកទាំងពីគឺមានភាពស្និទស្នាលនឹងគ្នាពីមុនមកយ៉ាងខ្លាំង ព្រោះមិនថាក្នុងកម្មវិធីជួបជុំរបស់តារាសិល្បៈ ឬកម្មវិធីទូរទស្សន៍គេឃើញមានវត្តមានអ្នកទាំងពីរធ្វើការជាមួយគ្នានិងថតរូបជាមួយគ្នាជាញឹកញាប់។

យ៉ាងណាមិញក្រោយប៉ះស្នេហ៍មិនសមប្រកបផ្ទួនៗ ខណៈពេលនេះ វ័យរបស់នាងកាន់តែច្រើន ហើយមិត្តភក្តិក្នុងសិល្បៈបានរៀបការចោលអស់ទៅហើយ គេសង្កេតឃើញ សូ ដានីតាកំពុងប្រឈមជួបវិបត្តិបេះដូង ព្រោះតែមិនទាន់ជួបស្បុរសណាម្នាក់ដែលពិតប្រាកដច្បាស់លាស់ដែលអាចដឹកដៃគ្នាចូលរោងការ ស្របពេលដែលនាងក៏ធ្លាប់បង្ហើបថា « អ្នកក្រមិនហ៊ាន អ្នកមានមិនចូល» នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here