ខេមរៈ សិរីមន្ត យកកូនបន្ថែមឬផ្អិបត្រឹម៣នាក់

0

នៅលើបណ្ដាញសង្គមហ្វេសបុកនិងTik Tok មានការលើកឡើងថាតារា​ចម្រៀ​ង​​ល្បី​​របស់ហង្ស​មាស​លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ កំពុងត្រៀមខ្លួនចាកចេញពី​ផ​លិ​តកម្មធំ​នេះទៅចូលរួមជាមួយផលិតកម្មGalaxy ដែលដំណឹងនេះប្រាកដជាធ្វើឲ្យ​Fan​របស់​លោកប៊ុនថៃ មានការច្របូលច្របល់ខ្លាំង ហើយចង់ដឹងថាលោកសិរីមន្ដ ពិត​ជាចង់ស្ពាយ​បង្វេ​ច​ចេញពីហង្សមាសដូចលោកព្រាប សុវត្ថិ ដែរឬយ៉ាងណា?

តារាចម្រៀង ខេមរៈ សិរីមន្ដ បានចាប់ដៃអ្នកនាងគួយ ផល្លី រយៈពេល​១៧ឆ្នាំ(២០០៤-២០២១)មកហើយ​ដែលពួកគេ​ទទួលបានចំណងដៃ​កូន៣នាក់(ស្រី២)ក្នុង​នោះ​កូនទី១ប្រុសឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជាង៨ឆ្នាំ,កូនទី២​ស្រី​ឈ្មោះ​ខេមរៈ ស្រ្ដី អាយុ​ជាង៤​ឆ្នាំ និងកូនទី៣ឈ្មោះថុន ខេមរៈមន្ដរាជនីយ អាយុជាង៣ឆ្នាំ។

កន្លងទៅសិរីមន្ដ បានធ្វើខួបឲ្យកូនទី៣របស់លោកហើយ​តារាចម្រៀងហង្សមាសរូបនេះ​បានហៅកូន​ស្រី​សំណព្វ​ចិត្តថាជាកូនពៅ ដែល បញ្ជាក់ថាអ្នកចម្រៀងហង្សមាស​រូបនេះគ្មានគម្រោងយក​កូនទី៤ ឬកូនថែមឡើយ។ទោះជាយ៉ាងណាលោកប៊ុនថៃ និង ភរិយា តែងតែបង្ហាញភាព​ផ្អែម​ល្ហែម​ស្នេហ៍មិនចាញ់គូសង្សារយុវវ័យនោះទេហេតុនេះ​ហើយគេជឿរថាតារាវ័យ​៣៦ឆ្នាំរូប​នេះ​អាច នឹង ប្ដូរចិត្តរឿងយកកូននេះជាមិនខាន បើផ្នែកល្ហែមម្លឹងៗនោះ។
  
ខេមៈ សិរីមន្ដ ក្លាយទៅជាតួឯករបស់ហ្សមាសបន្ទាប់ពីកំពូលតារាចម្រៀងព្រាបសុវត្ថិ ចាកចេញជាង១ឆ្នាំហើយនៅរយៈ​ពេលចុងក្រោយនេះសិរីមន្ដ ហាក់មានឥទ្ធិពលខ្លាំងៗទៅ​នៅ​ផ​លិ​តកម្មធំនេះព្រោះហង្សមាសបើក​ដៃឲ្យភរិយាលោក​អ្នក​នាងផល្លី ក្លាយទៅ​ជាអ្នកដឹក​នាំសម្ដែង​Mv​បទចម្រៀងរបស់ប្ដី ខណៈដែលលោកខេមរៈ ភារុណ ជាបងប្រុសលោកប៊ុនថៃ  នោះធ្វើជាអ្នកនិពន្ធ​បទចម្រៀង​ផង​និងជាទីប្រឹក្សារបស់លោកសិរីមន្ដ  ផងដែរ។ប៉ុន្ដែរអ្នកជំ​នាញ​សិល្បៈបានលើកឡើង​ថា​ពេល​នេះលោកប៊ុនថៃ នៅតែមិនទាន់ស្នងតំណែងព្រាប សុវត្ថិ នៅហង្សមាសបាននៅឡើយ បើ​ទោះ​ជាលោកបានក្លាយ​ជា​តារាឈាន​មុខគេនៅទ្រនុំ​ដែល​ប្រ​ជុំទៅដោយតារាខ្លាំងៗនេះក្ដី។

LEAVE A REPLY

Please enter your comment!
Please enter your name here