គីម លីហ្សា យកជំនួញថ្មីធ្វើសប្បុរសធម៌

0

ថ្មីៗនេះ តារាសម្តែង គីម លីហ្សា បានបង្ហើបថា នាងនឹងបើកហាងលក់ម្ជូរក្រឡុក គីម លីហ្សា មួយទៀត នៅម្តុំមុខវត្តបុទុម ដើម្បីបំពេញសេចក្តីត្រូវការ អតិថិជនរបស់នាង ដែលបានគាំទ្រនាងកន្លងមក ខណៈដែលហាងម្ជូររបស់នាង នៅម្តុំប៉េងហួតបឹងស្នោរ ផ្គត់ផ្គត់អតិថិជនមិនគ្រប់គ្រាន់ និងមានការយឺតយ៉ាវព្រោះតែអតិថិជនខ្លះនៅឆ្ងាយពីហាង។

ដូច្នេះ ដើម្បីបំរើអតិថិជន អោយបានលឿនរហ័ស សេវាទាន់ចិត្ត គីម លីហ្សា សម្រេចបើកហាងថ្មីមួយទៀត នៅផ្ទះលេខ១១ ផ្លូវលេខ៧ សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ។

អ្វីដែលកាន់តែពិសេស ទៀតនោះ នៅថ្ងៃសម្ពោធហាង គីម លីហ្សា ម្ជូរក្រឡុក នៅថ្ងៃទី៣១ តុលា ខាងមុខនេះ នាងបានបញ្ជាក់ថា ថវិការ ដែលបានមកពីការលក់ម្ជូរនៅថ្ងៃ សម្ពោធហាងនោះ នាងសម្រេចយកទៅផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី ១ ខែវិច្ឆិកា ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here