បើទោះជាពេលនេះ ស្ថានការកូវីដ បានស្ងប់ទៅបណ្តើរៗ និងមានកន្លែងធ្វើការជាច្រើន បើកដំណើរការវិញ ក៍គេមើលឃើញថា តារាចម្រៀង និងសម្តែង សូដា នីតា នៅមិនទាន់អាចនិយាយថា មានការមមាញឹកជាមួយក្រុមចម្រៀង ណែនដៃដូចមុន។ ទោះក្រុមនាងរើបមកវិញ តែជាកញ្ចប់ជួលនៅ តូចតាចដែល មិនសម្បូរសមាជិកច្រៀងពេញដូចមុន។ អ្នកនាងនៅតែប្រកាន់ជំហរថាមិនបោះបង់ឬ ចោលការច្រៀងសម្តែងនេះទេ។

អ្នកនាង សូដា នីតា បានលើកឡើងពីហេតុផលមួយចំនួនដែលធ្វើអោយនាងមិនទាន់លេចមុខជាថ្មីក្នុងអាជីពសិល្បះរបស់នាង។
ការចេញមកបញ្ជាក់ហេតុរបស់ សូដា នីតា នាពេលនេះបានធ្វើឡើងជាការឆ្លើយតបទៅបណ្តាលប្រិយមិត្តមួយចំនួនដែលបានដេញដោលរឿងខាងលើនេះខ្លាំងពេក។
សូដា នីតា បានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ថីបងប្អូនចូលចិត្តមកសួរម្ល៉េះ ??? ខ្ញុំមិនបានឈប់ពីសិល្បះ រឺ ឈប់ច្រៀងរឺឈប់ធ្វើMCទេ គ្រាន់តែសម័យកូវិត ហើយអីឡូវគេជួលភ្លេងអ្នកចម្រៀងក្នុងកញ្ចប់តូច ទើបខ្ញុំមិនមានវត្តមានជាមួយគ្រុបខ្ញុំ !។
ជាការកត់សម្គាល់ មួយរយះចុងក្រោយនេះ​ សូដា នីតា ហាក់មិនសូវបានចេញមុខនៅក្នុងអាជីពសិល្បះរបស់ខ្លួនឡើយ បន្ទាប់ពីនាងបានសម្រេចរួមរស់ជាប្តីប្រពន្ធជាមួយតារាប្រុសលោក យុទ្ធ​​ ឋានះ។
ចំណងស្នេហ៍របស់គេរហូតមកទល់ពេលនេះបានទទួលចំណងដៃកូនម្នាក់ហើយ។ហេតុផលទុកពេលថែកូនតូច និងសម័យរីករាលដាលជំងឺកូវីដ១៩បានធ្វើអោយតារារូបនេះបង្ខំចិត្តផ្អាកការងារសិល្បះមួយរយះ។
គួរំលឹកថា កន្លងមកសូដា នីតា បានបង្ហាញវត្តមានសម្តែងក្នុងខ្សែភាពយន្តភាគទូរទស្សន៍រឿង រាជនីភូមិគ្រឹះ​​ ដែលបានចាក់ផ្សាយចប់រួចរាល់នៅលើកញ្ចក់ស្ថានីយទូរទស្សន៍ហង្សមាស។ ក្រៅពីអាជីពសម្តែងខាងលើ នាងក៏ជាសមាជិកតារាចម្រៀងម្នាក់នៅក្នុងវង់តន្ត្រីលោក យ៉ែម​ សំអូន ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here