តារាចម្រៀងឈលើភាព កំពូល២រូប មានមាស សុខសោភា និង តារាប្រុសមានមន្តស្នេហ៍ ឆន សុវណ្ណរាជ បានបង្កើតកម្មវិធីភ្ញាក់ផ្អើលច្រើន កន្លងមកនេះ។ ម្ល៉ោះហើយទើប មានការលើកឡើងថា តារាប្រុសស្រីមួយគូនេះ កំពុងតែចាប់ផ្តើម ដឹកដៃគ្នាជាដៃគូបណ្តើរៗហើយ។ តើដៃគូនេះជាដៃគូបែបណា បើម្នាក់ៗកាន់ការងារចម្រៀង នាផលិតកម្មខុសគ្នានោះ។ នេះជាសំណួរដែល ទស្សនិកជនសួរនាំឡើង។
មាស សុខសោភា បានអាក់ខានក្នុងការធ្វើជាដៃគូចម្រៀងជាមួយលោកខេមរៈ សិរីមន្ដ បន្ទាប់ពីការចចាររវាងសោភា និងហង្សមាសត្រូវបរាជ័យកាលពីចុងឆ្នាំ២០២០ ទើបធ្វើ​ឲ្យ​សោ​ភា ងាកទៅចូលរាម ហើយត្រូវផលិតកម្មជើងថ្មីនេះទាញម្ចាស់​ពានI Am A Singer Cambodia រដូវកាលទី១លោកដួង វីរៈសិទ្ធ ពីហង្សមាសមកធ្វើជាដៃគូរបស់សោភា រយៈពេលជាង​៩ខែ​ទៅ​ហើយ។
តាមព័តមានថាថៅកែរាម ពេញចិត្តសម្ថភាពតារា​ចម្រៀង​រោមទ្រួង​ច្រើន​លោកឆន សុវណ្ណារាជ ហើយទំនាក់​ទំនងរវាងសោភា និងលោករាជ ក៍ស្និតស្នាល​គ្នាទៀត​ទើប​​ធ្វើឲ្យមានការជម្រុញពីFan ទាំងសងខាងចង់ឃើញតារាទាំងពីរ​ចាប់​ដៃ​​គូគ្នា​ច្រៀង​ឆ្លង​ឆ្លើយដើម្បីឲ្យសោភា មានដៃគូថ្មីមួយទៀតបន្ថែមពីលើលោកដួង វីរៈសិទ្ធ ។ដោយឡែក​លោក​សុវណ្ណារាជ មុននេះក៍បង្ហាញពីភាពស្និតស្នាលជាមួយថៅកែរាម ផងដែរដូចជា​លោកបាន​ទៅ​Live លក់ផលិតផលររបស់ម្ចាស់ផលិតកម្ម​មួយនេះដ៍គូ​ឲ្យភ្ញាក់ផ្អើលទើបអ្នកជំនាញសិល្បៈ​បាន​​លើកឡើងថារឿងសោភា ធ្វើជាដៃគូរបស់លោកសុវណ្ណារាជ នៅតែ​អាច​ទៅ​រួច។ប៉ុន្ដែអ្នក​ជំនាញធ្វើភ្លេងម្នាក់ឲ្យសុខសោភា ច្រៀងជាច្រើនបទកន្លងមកនោះបានបង្ហើប​ឲ្យដឹង​ថាសុខ​សោភា និងសុ​វណ្ណា​រាជ រាប់អានគ្នាជាយូឆ្នាំមកហើយ។
មាស សុខសោភា ក្រៅពីអាកខានធ្វើជាដៃគូចម្រៀងជាមួយលោកខេមរៈ សិរីមន្ដ ព្រោះ​ការ​ចចារបរាជ័យនៅហង្សមាសនោះ​នាងក៍បាត់ឱកាស​ក្នុងការឆ្លងឆ្លើយជាមួយ​លោក​ព្រាប សុវត្ថិ នៅGalaxy ផងដែរ ដោយមានព័តមានថាសោភា មិនចាប់អា​រម្មណ៍​​​ផលិត​កម្ម​មួយនេះ តែតារារាម រូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថាGalaxy​មិនដែលទាកទង​មក​នាងម្ដង​ណា​ឡើយ​។ប៉ុន្ដែទោះជាសោភា ដែលបែកផលិតកម្មជាមួយសុវណ្ណារាជ ជាង១០ឆ្នាំ​ទៅហើយ​ក្រោយU2 បិតទ្វារនោះក៍តារាទាំង២​ធ្លាប់​ច្រៀង​ដៃគូជាមួយ​គ្នាជាញឹកញាប់តាម​បណ្ដារ​កម្មវិធីផ្សេងៗរួមទាំងConcertsតាមប៉ុស្ដិ៍ទូរទស្សន៍ផងដែរ ហើយអ្នកគាំ​ទ្រពេញ​ចិត្ត​តារា​ទាំង២ថាមានទឹកដមសម្លេងស៊ីចង្វាក់គ្នាល្អទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here