តារាចម្រៀង ឆន សុវណ្ណរាជ បានឆ្លងកាត់ជាគណៈកម្មាការ ដាក់ពិន្ទុប្រឡងបានច្រើនកម្មវិធីមកហើយ ដោយមហាជនទទួលស្គាល់ថា លោកពិតជាមានសមត្ថភាពបំផុត។ មានបទពិសោធន៍លើ ជំនាញវាយតម្លៃកម្រិតសំឡេង បេក្ខជនប្រឡង ឆន សុវណ្ណរាជនៅ តែធ្វើអោយគេមើលឃើញថា ខ្លួននៅតែខ្លាំង ដដែលហើយ មេកើយដែលផ្តល់តួនាទីថ្មីទៀតនេះ ពិតជាមានមោទនភាពលើលោក បានច្បាស់លាស់ការងារដដែល។
ការបង្ហាញសមត្ថភាពជាថ្មី បែបគណៈកម្មាការ នៅក្នុងការប្រកួតចម្រៀង Beat the best របស់ការរៀបចំនៃទូរស្សន៍ហង្សមាស ឃើញថា តារាចម្រៀងឆន សុវណ្ណរាជ នៅតែអាចគ្រប់គ្រង បានល្អលើ បច្ចេកទេស ចាប់យកចំនុចល្អ និងខុសរបស់បេក្ខភាព។ លោកពិតជា អ្នកចម្រៀងដែលច្បាស់លាស់ និងយល់ដឹង ពីរបៀបលើកដាក់សំឡេង តាមបែបបទចម្រៀងនីមួយៗ សមជាអ្នកឆ្លងកាត់។ ការច្បាស់លាស់នេះ ហើយទើបធ្វើអោយ បេក្ខភាពនីមួយៗ មានបម្រុងប្រយ័ត្នបំផុតដើម្បីលើកយក ភារៈប្រឡងរបស់ខ្លួនអោយកាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា ឆន សុវណ្ណរាជ បានឆ្លងកាត់មេប្រយោគ តាមរយៈកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោកធំៗ ច្រើនលើកមកហើយ ។ លោកត្រូវបានទស្សនិកជន ចាត់ទុកថា ជាតារាដែលឆ្នើមមានទេពកោសល្យល្អ។ ឆ្លងកាត់ការងារសិល្បៈ អស់ជាច្រើនឆ្នាំ លោកពេញចិត្តបន្តការងាងមួយនេះ ដោយមិនងាយបោះបង់។ មកទល់ពេលនេះ សុវណ្ណរាជ រស់នៅក្នុងកម្រិតជីវភាពហុឺហារ មានផ្ទះធំ ឡានទំនើបប្រើ និងរបស់ល្អទាន់សម័យ។យ៉ាងណាតារាប្រុសរូបនេះ មិនទាន់បើកបេះដូង ទទួលយកនារីណាជាគូអនាគតនៅឡើយទេ ស្របពេលវ័យកាន់តែច្រើនមួយឆ្នាំទៅមួយឆ្នាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here