ក្នុងពេល ដែលគេឃើញតារាហង្សមាស មួយចំនួន ហក់ឡើងទៅ អង្គុយកៅអី គណៈកម្មការ ប្រឡងទើបគេមើលឃើញថា នៅមានតារាជើងខ្លាំង មួយចំនួនទៀត អាចនឹង មានវាសនា ដូចនេះដែរ។ យ៉ាងណាមិញ រ៉េត ហ្សូហ្សាណា ដែលគេឃើញ កំពុងលេចធ្លោ ជាតារាចម្រៀង របស់ហង្សមាស ស្រាប់តែអ្នកគាំទ្រ នាំគ្នានិយាយថា ថ្ងៃក្រោយពេលកាន់តែ សម្បូរបទពិសោធន៍ ហ្សាណា នឹងមានឱកាស ធ្វើជាគ្រូបង្វឹកម្តង។
ការលើកតារាចម្រៀងនីកូ ឲ្យធ្វើជាគណៈកម្មាការប្រលងចចម្រៀងមួយកាលពីពេលថ្មីៗ នេះពីហង្សមាសមានន័យ ថា តារាចម្រៀងមួយណារបស់ផលិតកម្មនេះក៍អាចឡើងអង្គុយកៅអីនោះបានដែរព្រោះថាបេក្ខភាពដែលចូលរួមប្រកួតខ្លះមានសម្ថភាពខ្លាំងជាងគណៈកម្មាការ។ដោយឡែកស្រីស្អាតរ៉េត ស៊ូហ្សាណា វិញទោះជាបទពិសោធន៍នៅខ្ចីព្រោះទើបចាប់អា ជីព ចម្រៀ ង បានជាង៣ឆ្នាំមែន ប៉ុន្ដែកន្លងមកថៅកែហង្សមាសបានលើក ស្ទួយនាងជាបន្ដបន្ទាប់តាម រយៈការផ្ដល់ តំណែង ជាតួឯក ក្នុងភាពយន្ដភាគ និងស្ទើតែគ្រប់បណ្ដារកម្មវិធីប្រគុំតន្រ្ដីធំៗតែងតែលេចមុខនាងជានិច្ច ខណៈដែលស្ពតពាណិជ្ជ កម្មធំៗវិញ នាង ហ្សាណា ក្ដាប់ឱកាសបាន ច្រើនជាងមិត្តរួមក្រុម។មានការលើកឡើងថានាងស៊ូហ្សាណា អាចនឹងឡើងអង្គុយកៅអីដូចនីកូ នៅពេលខាងមុខនេះជាមិនខានប្រសិនបើលោកថៅកែហង្សមាសចង់លើកស្ទួយនាងថែមមួយក្រឺតថែមទៀតនោះព្រោះថាតារារួមក្រុមដូចជាសុខ ស្រីនាង និងផន ស្រីខួច ក៍ឆក់បានតំណែងធំនេះព្រមគ្នាដែរបើទោះជាភាពល្បីល្បាញ របស់ពួក គេនៅ មាន កម្រិតក្ដី។
ហ្សាណា ជាអ្នកធូរធារ មួយរូបដែរ នៅក្នុងសង្គមគ្រួសារ នាង មានឪពុកម្តាយ ដែលអាចចិញ្ចឹមបាន ប្រកបដោយចំណេះដឹង។ មិនពឹងលើសិល្បៈ ក៍ហ្សាណាអាច មានលទ្ឋភាព រស់នៅល្អ។ ប៉ុន្តែ ព្រោះតែនិស្ស័យ ចូលចិត្តសិល្បៈ ទើប អាណាព្យាបាលនាង អនុញ្ញាតិ ហើយពេល រៀនចប់ បានការងារធ្វើ អាចនឹងដាក់ការពិចារណា អោយហ្សាណាលាឈប់ ពីសិល្បៈ នេះបើតាមផែនការ។

LEAVE A REPLY

Please enter your comment!
Please enter your name here