សុះ ម៉ាច ធ្លាក់ខ្លួនឈឺអង្គុយលើរទេះ

0

លោកសុះ ម៉ាច តារាចម្រៀង ជើងចាស់ មួយរយៈ នេះ លោកបានផុស លើ បណ្តាញសង្គមហ្វេកប៊ុកពាក់ព័ន្ឋនឹងអាការៈជំងឺហើមជើងព្រមទាំងភាពប្រែប្រួលនឹកស្មានមិនដល់។ អាការៈបញ្ជាក់ថាលោកនៅតែមិនទាន់ធូរស្បើយនៅឡើយរហូតដើរមិនសូវបាន ក្រៅពីអង្គុយលើកន្ទេលឬ រទេះរុញ។ បែបនេះហើយធ្វើអោយលោក ធុញទ្រាន់ និងបង្កអោយប៉ះពាល់ម៉ោងការងារទៀត។

នៅលើបណ្តាញ ហ្វេសបុក របស់ លោក សុះ ម៉ាច បានសរសេរឃ្លា និងអាការៈជំងឺថា «២.៣ឆ្នាំហើយមិនដែលស្គាល់ម្ជុលចាក់ថ្នាំពេទ្យទេ ទើបតែពេលនេះ។ដោយសារតែឈឺចុកចាប់ដើរមិនបានដេកមិនបាន ទ្រាំពុំបាន ចូលពិនិត្យឈាម និងថតកម្មរស្មីX នឹងចេញលទ្ធផលថ្ងៃនេះហើយ។បើឈែឺតែយ៉ាងនេះ ឆ្លងផុតអត់ឆ្នាំនេះ? ហុឺ!ទើបតែបានចូលធ្វើការប៉ន្មានថ្ងៃ ការងារផ្សេងៗ ក៏ចាប់ផ្តើមមានហូរហែរវិញបណ្តើរៗ ក្រោយកូវីតឥឡូវមកឈឺអ៊ីចឹងទៀត កំពុងតែមានផង។លទ្ធផលថ្ងៃនេះគឺសសៃសន្លាក់ មិនមែនឡើងអាស៊ីដនោះទេ វាដរជើងដោយសារធ្វើដំណើរផ្លូវឆ្ងាយមិនបានសម្រាក។» លោកបាន បន្តសរសេរថា «ដល់វគ្គដេកសុី ព្រោះដើរមិនរួច ខ្វិនបានសម្រេចហើយ។ក្រោយពិនិត្យលទ្ធផលតេស្តឈាមនិងកម្មរស្មីx គឺពុំមានសញ្ញាអ្វីធំដុំទេអាស៊ីដឡើងតិចតួច ឈាមខ្លាញ់បេះដូងធម្មតា។គឺមកពីរលាកសន្លាក់ធ្ងន់ធ្ងរ ។សូមអរគុណមិត្តភក្តិបងប្អូនដែលបានសួរសុខទុក្ខនិងជូនពរខ្ញុំអោយឆាប់ជាសះស្បើយជាពិសេសកូនស្រីច្បងដែលខ្វល់ខ្វាយពីឪពុក។ខានឈឺយូរឆ្នាំហើយ ដល់ពេលឈឺម្តងធ្ងន់ហ្ម៎ង!នេះហើយការធ្វើការងារមិនប្រមាណកម្លាំង។»

យ៉ាងណា ក្រោយឃើញ លោក មានបញ្ហាបែប នេះ មានបណ្តាសប្បុរសជន មួយចំនួន បានអាណិតនិងជូនពរ ខ្លះផ្តល់ថវិកាដើម្បីបានព្យាបាល។

LEAVE A REPLY

Please enter your comment!
Please enter your name here