គូស្នេហ៍តារាចម្រៀងខ្មែរមួយគូ កាន់តែល្បីឈ្មោះ នៅអាមេរិក

0

ដោយសារតែការវាយលុកបទចម្រៀងនៅលើយូធូប បានធ្វើអោយតារាចម្រៀងប្រុសស្រីដែលជាស្វាមីភរិយាមួយគូ គឺ លោក ឃឹម ប៊ុនណាត និងអ្នកនាង អៀង ណារី កាន់តែមានឈ្មោះបោះសំឡេងលើទឹកដីអាមេរិក។ ក្នុងនោះសន្ទុះគាំទ្រលើយូធូប បានធ្វើអោយអ្នកទាំងពីរលេចធ្លោនោះផង។

បទចម្រៀងជាច្រើនបទ ដែលបានដាក់បង្ហោះលើ Channel YouTube ឈ្មោះ Bunna Kim បានជួយអោយ តារាចម្រៀងលោក ឃឹម ប៊ុនណាត និង អ្នកនាង អៀង ណារី ដែលជាស្វាមីភរិយានឹងគ្នា មានសន្ទុះនៃការគាំទ្រយ៉ាងគួរឱ្យកត់សម្គាល់ ពិសេសតាមរយៈបទនិពន្ធថ្មីដែលមានចំណងជើងថា « ចរិតកូនពៅនិង កូនបង » និងបទ « បានប្រពន្ធនោមយប់ » ដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តតែម្ដង។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺភរិយារបស់លោកគឺអ្នកនាង អៀង ណារី ក៏ទទួលបានប្រជាប្រិយភាពមិនណយនោះដែរ ដោយនៅសហរដ្ឋអាមេរិកមានការស្គាល់អ្នកនាងច្រើន ថាជាតារាចម្រៀង ដែលបកស្រាយបទ”រលឹមប្រុយៗ” បានពីរោះ ដែលធ្វើអោយតារាស្រីរូបនេះ ស្ទើររកពេលទំនេរមិនបាននឹងការអញ្ជើញអោយចេញច្រៀងនៅក្នុងកម្មវិធីតូចធំផ្សេងៗ។ តាមរយៈមួយបទរបស់តារាចម្រៀងដ៏ល្បីរបស់ កញ្ញា មាស សុខសោភា នេះ ជួយអោយអ្នកនាងទទួលបានការសរសើរមិនដាច់ពីមាត់ និងអូសទាញយកភាពល្បីល្បាញលើទឹកដីសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ជាដើម។ ក្នុងនោះ លោក ឃឹម ប៊ុនណាត ក៏ទទួលការចាប់អារម្មណ៍ខ្ទរខ្ទារផងដែរ តាមរយៈស្នាដៃនិពន្ធបទភ្លេងថ្មីៗ ហើយបកស្រាយបទចម្រៀងបានពិរោះ។

គួរបញ្ជាក់ផងដែរថាប្ដីប្រពន្ធតារាចម្រៀងមួយគូរនេះធ្លាប់ធ្វើជាអ្នកចម្រៀងក្នុងរង្គសាលមួយនៅរាជធានីភ្នំពេញ បន្ទាប់មកអំឡុងឆ្នាំ២០០០ជាង ក៏ផ្លាស់លំនៅទៅរស់នៅលើទឹកដីអាមេរិកក្នុងទីក្រុងឡុងប៊ិក និងបន្តអាជីពជាអ្នកចម្រៀងមកទល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះអ្នកទាំងពីរតែងតែមានឱកាសទៅច្រៀងនៅតាមខនសឺតតូចធំ ដែលរៀបចំដោយបងប្អូនខ្មែររស់នៅទីនោះផ្ទាល់ និងតាមបណ្ដាប្រទេសផ្សេងៗទៀតដែលមានពលរដ្ឋខ្មែររស់នៅផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here