ម៉ៅ ហាជី និង បាន មុនីល័ក្ខ កាន់តែក្លាយជាដៃគូពិសេសក្រោមទ្រនំតែមួយ

0


អតីតបេក្ខភាពឆ្នើមៗរបស់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកកញ្ញា បាន មុនីល័ក្ខ និង ម៉ៅ ហាជី ត្រូវបានគេសង្កេតឃើញថាមួយរយៈចុងក្រោយតាំងពី រួមផលិតកម្មជាមួយគ្នា កាន់តែចូលកៀកគ្នារាល់ថ្ងៃ។ ពួកគេបាន បង្ហាញនូវបណ្តាស្នាដៃការងារថ្មីៗ នាទ្រនំការងារជាមួយក្រុមការងារ។ លើសពីនេះ ខាងផលិតកម្ម ក៏កំពុង រៀបចំអោយ មុនីលក្ខ័ និង ម៉ៅ ហាជីមានបទល្អច្រើនដើម្បីទាក់ចិត្តអ្នកតាមដាន និងមហាជន។

មិនត្រឹមតែ មាន បទចម្រៀង ចេញបង្ហាញ អោយអ្នកគាំទ្រ ទទួលដឹងឭនោះទេ តែនូវមាន ការងារមួយចំនួនទៀតដែលហាជីនិងដៃគូ មានការបង្អួតគ្នា។ មុនីលក្ខ័ និងហាជី មានទាំង ការថតខ្សែភាពយន្តជាមួយគ្នា ក្រោយពេល ចូលមកកាន់ផលិតកម្មថោន។ ពួកគេទាំង២ មានការសប្បាយចិត្ត ដែលបាន ដើរចំឱកាសចង់បាន ហើយត្រូវបានស្ថាប័នថ្មី យកចិត្ត និងជូកាដូការងារជាបន្តបន្ទាប់ ដើម្បីបាន សាងកេរ្តី៍ឈ្មោះ។

រវាងបាន មុនីលក្ខ័ និង ម៉ៅ ហាជី ជាអតីត បេក្ខជនឆ្នើម នាការប្រឡងចម្រៀង កម្រិតអន្តរជាតិ ដែលមហាជនទទួលស្គាល់។ បើទោះជា មុនៗខាង មេកើយចាស់ ខិតខំបង្ហាញ ទីតាំងអោយបានឡើងច្រៀង តាមខនសឺតនានា ហើយបទចម្រៀង ដែលច្រៀងដាក់ផលិតកម្មវិញក៏ នៅមានកម្រិតពុំបានចេញផ្សាយសមតាមបំណងច្រើន តាមរំពឹងទុក។

LEAVE A REPLY

Please enter your comment!
Please enter your name here