តារាសម្តែងពោរពេញដោយ ទេព កោសល្យ ដាញ់ ម៉ូនីកា បានដឹកដៃស្វាមី មកដល់មាតុភូមិ កំណើតវិញហើយ បន្ទាប់ពីបានពន្យាពេល ច្រើនឆ្នាំ។ អ្នកនាងមកលើកនេះ ជាមួយស្វាមីប៉ុណ្ណោះ ដោយមិនបានដឹកដៃកូនទាំង២ និងម្តាយបង្កើតមកលេងដូច៥ឆ្នាំមុនឡើយ ដើម្បីបញ្ចៀសមេរោគកូវីដ ដែលកំពុងផ្ទុះ។
ក្នុងទឹកមុខស្រស់ស្រាយ ប្រកបដោយ ការនឹករលឹក ដាញ់ ម៉ូនីកា បានមកដល់ដីកំណើត របស់ខ្លួន ដូចបំណង។ នាព្រលានយន្តហោះ អន្តរជាតិភ្នំពេញ គេឃើញមានវត្តមាន អ្នកនាង កែវ ពេជ្រពិសីជាមិត្តភក្តិ និងស្វាមីនាងមកទទួល អមជាមួយបាច់ផ្កា ដ៍ស្រស់ស្អាតមួយបាច់។ ម្នាក់ៗនឹករលឹកគ្នាណាស់ព្រោះជាមិត្តចាស់ ធ្លាប់កម្សត់កម្រជាមួយគ្នាពេលប្រឡូកសិល្បៈ កាលក្មេងៗ។
នៅមិនទាន់ដឹងថា ដាញ់ ម៉ូនីកា មកលេងស្រុកប៉ុន្មានអាទិត្យនោះទេ ។ អ្នកនាងអាចមកមើលការងារ អន ឡាញ និងការងារសំខាន់ៗខ្លះទៀត។ ជាពិសេសច្បាស់ណាស់អ្នកនាង អាចនឹងមក បង្ហាញវត្តមាន តាមកម្មវិធីផ្សេងៗ ដូចមុនៗ និងដើរកម្សាន្តតាមខេត្តនានា។ អ្នកនាង ក៍លេចធ្លោ និងរបរលក់អនឡាញ ដ៍ជំនាញម្នាក់ មិនចាញ់គេឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here