បទដំបូង « Take my heart » ពី សូ ស្រណោះ

0


ធ្លាប់តែជាគ្រូបង្ហាត់គ្រឿងភ្លេង ប៉ុន្តែពេលនេះអ្នកជំនាញឧបករណ៍ព្យាណូ លោក សូ ស្រណោះ បានបង្ហើរសំនៀងយ៉ាងអន្លង់អន្លោចនៅក្នុងបទតែងនិពន្ធថ្មីដែលជាស្នាដៃរបស់លោក ឱ្យមហាជនបានស្ដាប់នូវទឹកដមសម្លេងដ៏ស្រទន់និងគួរឱ្យទាក់ទាញ។ ជាមួយនឹងការបង្ហើរបទចម្រៀង ដែលមានចំណងជើងថា Take My Heart នេះ គឺជាបទដែលលោកប្រាប់ថា ជាបទដំបូងរបស់លោកក្នុងការចាប់ឱកាសធ្វើជាតារាចម្រៀងនោះ។

តាមរយៈបទនេះ ក៏ធ្វើអោយមានការចាប់អារម្មណ៍មិនអន់ដែរថា លោកគឺអ្នកជំនាញផ្នែកតន្ត្រី ដែលទឹកដមសំលេងល្អ និងមានរូបរាងសង្ហា តែអាចមកពីលោកមិនទាន់បង្ហាញអោយមហាជនបានដឹង ទើបអ្នកខ្លះមិនចាប់អារម្មណ៍។ លោកថា ការបញ្ចេញបទថ្មីនេះ គឺជាជំហាននៃការចាប់យកឱកាសធ្វើជាតារាចម្រៀងមួយរូប តែមិនមែនដើម្បីប្រកួតប្រជែងនោះទេ ពោលគឺផលិតបទចម្រៀង បង្ហាញពីសមត្ថភាព ហើយបើមានអ្នកខាងណាអញ្ជើញអោយឡើងឆាក គឺលោកនឹងទទួល។

បទចម្រៀងមួយបទនេះ មិនមែនជាបទចុងក្រោយទេ ពោលគឺក្រុមការងារបស់លោកនឹងផលិតបទល្អៗជាច្រើនទៀតអោយលោកច្រៀង ដើម្បីអោយទទួលបានការចាប់អារម្មណ៍។ ក្នុងនោះលោកក៏នឹងចាប់អាជីពសម្ដែង ព្រមគ្នាផងដែរ បន្ទាប់ពីលោកក៏សម្ងំហាត់ប្រាណអោយមានរាងស្អាត។ លោកថា នឹងទទួលការអញ្ជើញអោយសម្ដែងគ្រប់ប្រភេទរឿង ដោយលោកជឿថា សមត្ថភាពសម្ដែងរបស់លោកក៏អាចសម្ដែងបានផងដែរ ផ្អែកតាមទេពកោសល្យសិល្បៈដែលមានស្រាប់។

ចង់ដឹងថា តើបទដំបូងរបស់លោកទាក់ទាញកម្រិតណា សូមរីករាយទស្សនា៖


LEAVE A REPLY

Please enter your comment!
Please enter your name here