មុខរបរខំតស៊ូរអស់ជាច្រើនឆ្នាំរបស់ ម៉ិច ម៉ារីកា ត្រូវភ្លើងលេបត្របាក់មួយប៉ព្រិចភ្នែកនៅផ្សារសំរ៉ោងយ៉ោង

0

ហេតុការណ៍ ឆេះតូបផ្សារ នៅ សំរោងយ៉ោង ដែលបានកើតឡើងវេលា យប់ថ្ងៃឆ្លងបុណ្យភ្ជុំធំ មុននោះ បានបង្កអោយ មានការភ្ញាក់ផ្អើល សម្រាប់អ្នកខេត្តតាកែវ និង អ្នកស្រុកសំរោងយ៉ោង និង អាជីវករ។ យ៉ាងណា មិញ តារាសម្តែង មុិច ម៉ានីកា ក៏មានតូបលក់ដូរ នៅទីនោះ ឆេះ ហើយក៍ ឆេះ តូបបងប្អូនដែរ ដោយនាងស្មានមិនដល់ របរ ដែលតស៊ូ ខាតមួយពព្រិចភ្នែក។
មុិច ម៉ានីកា រៀបរាប់ថា តូបផ្សារ សំរោងយ៉ោង ដែលឆេះ កន្លងទៅនេះ មានតូបនាង តូបម្តាយមីង តូបប្អូនស្រី ដែល២តូបខាងលើលក់កាបូប ៤ទៅ១០ឆ្នាំ។ ចំពោះ តូបរបស់នាងជាតូបលក់កាបូប បើកលក់ទើបបានប្រហែល ១ឆ្នាំប៉ុណ្ណោះ។ ហេតុការណ៍ នោះ នាង និង បងប្អូន មិនបាននៅផ្ទះជិតផ្សារ នោះទេ គឺជាប់ទៅសែនផ្ទះយាយ ទំរាំដឹងយូរ ហើយមកវិញស្ទះផ្លូវទៀត ក៏រិតតែពិបាក ចូលរំដោះឥវ៉ាន់។ ជារួមរបស់ របរ នៅក្នុងតូប ទាំងអស់ ទុកនៅទីនោះ ដោយមិនទម្លាប់វិច មកផ្ទះឡើយ។ យ៉ាងណា នាង មានតែពាក្យសោកស្តាយ ដែល កើតឡើង រឿង មួយភ្លែត មិនធ្លាប់មាន ក្នុងជីវិត និងសល់តែពាក្យថា រឹងមាំ ហើយខំកសាងឡើងវិញប៉ុណ្ណោះ។
មុិច ម៉ានីកា បាន បាត់មុខមួយរយៈ គ្រាកំពុង តែលេចធ្លោ ជាតារាសម្តែង។ នាងធ្លាប់ហែលឆ្លង ការងារផ្នែកថតភាពយន្តភាគ រឿងបុរាណជាច្រើនរឿង ចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍។ ក្រៅពីសម្តែង នាងក៏ ចេះច្រៀង ល្អគួរសម ដែលធ្លាប់ចេញបទចម្រៀង ខ្លះៗដែរលើបណ្តាញ សង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here