មើលមួយភ្លែតសឹងមិនគួរឱ្យជឿថាកុម៉ារី ល្អហួស គ្រងឈុតអប្សរ៉ាស្រស់ស្អាតដល់ម្លឹង

0

មហាជនប្រាកដជាជ្រាបច្បាស់ហើយថា កុម៉ារី ល្អហួស ហៅ យ៉ាយ៉ា ទី2 ដែលត្រូវបានគេស្គាល់ថាគឺជាកូនស្រីក្នុងត្រកូលបងប្អូនស្រីសាច់សរខ្ចីស៊ិចស៊ីទាំង3 របស់តារាសម្ដែងកញ្ញា ដេននី ក្វាន់។ មុននេះបន្តិចរូបភាពជាច្រើនសន្លឹករបស់ យ៉ាយ៉ា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញសម្រស់ដ៏ស្រស់ស្អាតដូចក្រមុំនៅក្នុងឈុតសម្លៀកបំពាក់អប្សរ៉ាបុរាណរបស់ខ្មែរ។

ល្អហួស ត្រូវបានបណ្ដារហ្វេនៗអ្នកស្រឡាញ់ចូលចិត្តជាច្រើនបានកោតសរសើរនូវសម្រស់ដ៏ស្រស់ស្អាតទាំងដែលនាងតូចស្ថិតនៅក្នុងរូបរាងជាកុម៉ារីនៅឡើយ ប៉ុន្តែទម្រង់មុខ និងដងខ្លួនដូចជាក្រមុំដែលមានសម្រស់ស្រស់ស្អាតមួយរូប។ មិនតែប៉ុណ្ណោះនាងកាន់តែទទួលបានការស្ងើចសរសើរមិនតិចនោះទេខណៈក្រោយរូបនាងបានគ្រងនូវសម្លៀកបំពាក់បុរាណ ជាឈុតអប្សរ៉ា កាន់តែធ្វើឱ្យ ល្អហួស មានភាពស្រស់ស្អាតដូចជាទេពធីតា ជាមួយនឹងកាយវិការល្វត់ល្វន់រស់រវើកនៅក្នុងរូបភាព សាកសមឥតខ្ចោះពេលគ្រងឈុតនេះ។

ល្អហួស ឬ យ៉ាយ៉ាទី2 ត្រូវបានមហាជនទទួលស្គាល់នូវសម្ថភាពដ៏ពិសេសជាច្រើននៅក្នុងសកម្មភាពសិល្បៈនៅពេលកន្លងមកដែលនាង តែងតែបញ្ចេញនូវសកម្មភាពសិល្បៈជាច្រើន។ មិនថាការសម្ដែង រាំច្រៀង ពិសេសនោះគឺនាងតូចក៏ប៉ិនប្រសព្វក្នុងការថតរូប Fashion មិនធម្មតាដូចតារាសិល្បៈអាជីពមួយរូបផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here