មានការចាប់ អារម្មណ៍ខ្លាំងតែម្តង ដែល តារាចម្រៀងជើងចាស់ ហួរ ឡាវី បានរៀបចំពិធីខួបកំណើត ដល់វី ឌីណែត ដោយពញ្ញាក់ អារម្មណ៍មិនអោយនាងដឹង។ ដូចនេះហើយ ពេលឃើញអ្នកមានគុណ បង្ហាញ ក្តីស្រឡាញ់បែបនេះឌីណែតរំភើបណាស់ រិតតែគោរពអ្នកមានគុណទាំងទ្វេរ។ វី ឌីណែត សរសេរ បង្ហោះថា «លេីកទីមួយហេីយ🙏😍😢ដែលប៉ាមកsurprise នៅលេីឆាកហេីយក៏ជាថ្ងៃដែលខ្ញុំរំភេីបខ្លាំងណាស់🙏😍កូនសូមអោយវត្ថុសាកសិទ្ធលេីលោកនេះតាមថែរក្សាប៉ាអោយមានសុខភាពល្អមានអាយុយុឺនយូរនៅជាម្លប់ដល់កូនចៅទាំងអស់🙏😍😘អរគុណគ្រប់យ៉ាងដែលប៉ាបានផ្ដល់អោយកូនស្រីម្នាក់នេះ​ កូនស្រលាញ់ប៉ា😘💚#vdnfamily💚 pre-BD (មិនទាន់ដល់ថ្ងៃទេបងប្អូន)។

មិនមែន ជារឿងលេងសើចនោះទេ ដែលវី ឌីណែត មកឈកាន់ពានណែនដៃបានហើយភាពលះបង់ជាមួយសិល្បៈក៏នាងព្យាយាមធ្វើឡើងរាប់ឆ្នាំ។ពោលតាំងពីនៅវ័យកុមារ ក៏នាងធ្លាប់ប្រឡងចម្រៀងរួចដែរ។ ព្រោះតែមានបំណងចង់បានភាពល្បីល្បាញ ចេញពីសមត្ថភាព នាងបានតស៊ូរហូតក្លាយជាតួឯក អោយមហាជនបានឃើញ។នេះជាគម្រូមួយរបស់ ប្អូនៗសិល្បៈរលកក្រោយត្រូវព្យាយាមទើបដល់គោលដៅ។

វី ឌីណែត បានក្លាយជា ម្ចាស់ពាន I am a Singer រដូលកាលទី២ ក្រោយប្រកួតយ៉ាងស្វិតស្វាញ។ ឌីណែតធ្លាប់បរាជ័យ លើការងារផ្នែកនេះ កាលពីឆ្នាំមុន។ ដើម្បីសម្រេចមហិច្ឆិតា វី ឌីណែត តស៊ូ មួយឆ្នាំទៀត ហើយម្តងនេះនាងធ្វើបានសម្រេច រហូតក្លាយជាម្ចាស់ពាន។ ជ័យជំនះនេះលើកមុខមាត់ទាំង និងគ្រួសារ ពិសេសលោកហួរ ឡាវី ដែលមានកូនស្រីជាគ្រាប់ពេជ្រល្អបំផុតស្នងត្រកូលចម្រៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here