ពេជ្រ សោភា និង ឆន សុវណ្ណារាជ ចាប់ដៃគ្នា បំបែកទីផ្សារជាថ្មី

0

បើទោះបីជាធ្លាប់មានប្រវត្តិរួមការងារជាមួយគ្នាកន្លងមកពិតមែន តែពេលនេះរវាងពេជ្រ សោភានិង ឆន សុវណ្ណារាជនូវតែចាត់ទុកថា ចម្រៀងអឹមវី ដែលនឹងបង្ហាញឆាប់ៗខាងមុខ ពិតជាទទួលបានប្រជាប្រិយភាពខ្លាំង ក្រោមការសម្រាំងយ៉ាងផ្ចិតផ្ចង់។ ច្រើនខែមកហើយដែលពេជ្រ សោភា មិនទាន់បញ្ចេញបទចម្រៀងថ្មីណាមួយជូនដល់ហ្វេនៗ ទោះជាមានការទទូចជាខ្លាំងក៏ដោយ។ប៉ុន្តែពេលនេះ សោភា មានអ្វីដែលថ្មីហើយសម្រាប់ការសំណូមពរ។

ពេជ្រ សោភា ប្រាប់ថា យ៉ាងហោចណាស់រយៈពេល៦ខែមកហើយដែលនាង មិនមានចម្រៀងចេញផ្សាយព្រោះថា មិនចង់មកម្តងៗគ្មានអ្វីដែលប្លែកអោយគេមើល។ ពេលនេះនាងបានចាប់គូជាមួយ លោកឆន សុវណ្ណារាជដើម្បីថតបទចម្រៀងមួយបទ ជាបទទាក់ទងបុណ្យកឋិន។ លើសពីនេះមានការចូលរួមសម្តែងដោយ តារាចម្រៀងជាច្រើនទៀតនៅហង្សមាស។ហេតុផលដើម្បីអោយគេមើលឃើញថា ចម្រៀងខ្មែរបុណ្យជាតិក៏ មិនអន់ជាងប្រទេសគេ។គោលបំណងចង់បំផុសវប្បធម៌ ចម្រៀងប្រពៃណីជាតិ។

ដោយសារអ្នកទាំងពីរធ្លាប់ទទួលបានជោគជ័យក្នុងការចាប់ដៃគូចម្រៀងពីមុនមកហើយត្រូវបានអ្នកគាំទ្រជាច្រើនយល់ថា អ្នកទាំងពីរមានទឹកដមសម្លេងស៊ីគ្នាគ្រប់បទជាពិសេស សម្រាប់បទមនោសញ្ចេតនា ចំណែកការសម្ដែងទៀតសោតគឺរិតតែធ្វើឱ្យគ្រប់គ្នាកាន់តែពេញចិត្ត។ ម្យ៉ាងវិញទៀតនៅក្នុងស្ទីលថ្មីដែលត្រៀមនឹងបញ្ចេញនេះផងដែរ គេក៏រំពឹងថានឹងកាន់តែប្លែកហើយ មិនធ្វើឱ្យអ្នកគំទ្រខកបំណងនោះឡើយ ចង់ដឹងថារសជាតិង្មីដែលជាស្នាដៃរបស់អ្នកទាំងពីប្លែកកម្រិតណា សូមរង់ចាំតាមដាននឹងមានផ្សាយឆាប់ៗនេះហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here