កូនទី3 របស់វីជេ រតនា មិនត្រឹមតែឃ្យូតគួរឱ្យក្នាញ់ ឯឈ្មោះវិញក៏ពិរោះមិនធម្មតា

0

មុននេះបន្តិច វេលាម៉ោងប្រមាណជា៩ព្រឹក ថ្ងៃទី៩ តុលា ឆ្នាំ២០២០ ភរិយារបស់លោក វីជេ រតនា ដែលធ្លាប់សាងឈ្មោះល្បីល្បាញក្នុងអាជីពជាពិធីករ នៅ My TV បានសម្រាលកូនប្រុសទី៣ដោយជោគជ័យ បន្ទាប់ពីក្រុមគ្រូពេទ្យធ្វើការវះកាត់ប្រកបដោយសុវត្ថិភាព។ ភរិយារបស់លោក និង កូនប្រុស ត្រូវគេកត់សម្គាល់ថា មានសុខភាពល្អតាំងពីវិនាទីដំបូងក្រោយការវះកាត់ ខណៈដែលកូនប្រុសរបស់លោក មិនត្រឹមតែមើលទៅគួរអោយក្នាញ់ និង សុខភាពល្អប៉ុណ្ណោះទេ សូម្បីតែឈ្មោះក៏ពីរោះដែរ។

លោក វីជេ រតនា ថ្លែងប្រាប់ពីមន្ទីរសម្ភពថា ភរិយារបស់លោក និង កូនប្រុសគឺមានសុខភាពល្អទាំងព្រម ដោយកូនប្រុសរបស់លោក មានទម្ងន់៣គីឡូ និង មើលទៅសុខភាពរឹងមាំ ដែលមានន័យថា សុវត្ថិភាពទាំងម្ដាយ និង កូន។ លោកថា នេះជាកូនទី៣ ដោយកូនទាំង៣របស់លោក គឺសុទ្ធតែប្រុស នៅមិនទាន់មានស្រីនៅឡើយទេ។ យ៉ាងណាមិញលោកមិនទាន់ប្រាកដថា នឹងតាមយកកូនស្រីម្នាក់ទៀត ឬ យ៉ាងណានោះទេ ដោយសារតែភរិយារបស់លោក ក៏មានកូនឡើង៣ហើយ ហើយក៏ត្រូវការពេលវេលាមើលខុសត្រូវមុខជំនួញដែរនោះ។ លោកថាកូនប្រុសទី៣នេះ លោកសម្រេចដាក់ឈ្មោះថា

​ ធី​ នរៈរត្ន័ បញ្ញាសិទ្ធិ ដោយការកំណត់ឈ្មោះនេះ គឺលោក និង ភរិយា គ្រោងទុកតាំងពីមុនកើត។

LEAVE A REPLY

Please enter your comment!
Please enter your name here