VJ DaDa បំផុសឱ្យជួយពេទ្យគន្ធបុប្ផា និងសាលាដូង ថ្ងៃបើកសម្ភោធភោជនីយដ្ឋាន

0

គឺជារឿងដ៏កម្រមានដែលម្ចាស់ភោជនីយដ្ឋានធំមួយបានកំណត់យកថ្ងៃបើកសម្ភោធហាងរបស់ខ្លួន ធ្វើជាថ្ងៃបរិច្ចាគមូលនិធិជួយដល់ គន្ធបុប្ផា និង សាលាដូង ខណៈដែលលោកបានប្រកាសថានឹងបន្តបំផុសបែបនេះជាបន្តទៀត ដើម្បីជាប្រយោជន៍ដល់សង្គម។ អ្នកចូលរួមភាគច្រើនបានទាំងសរសើរចំពោះទឹកចិត្តដ៏កម្រមាននេះនោះផង របស់លោក VJ DaDa នៅថ្ងៃបើកសម្ភោធភោជនីយដ្ឋាន GM ដែលស្វិតនៅខាងក្រោយសាលា ACE ឬអតីតក្លឹបឥន្ទ្រីខ្មៅ ផ្លូវត្រសក់ផ្អែម ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវ និងតារាសិល្បៈនោះ។

ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីរបស់លោក VJ DaDa កាលពីថ្ងៃទី 9 ខែ តុលា ឆ្នាំ 2020 សុទ្ធតែលាន់មាត់សរសើរពីទឹកចិត្តសប្បុរសធម៌របស់លោក ជាមួយនឹងជំហរមិនធ្លាប់មានដែលលោកបានប្រកាសមិនឱ្យភ្ញៀវចងដៃនៅក្នុងពិធីរបស់ខ្លួន ធ្វើជាទីលានបរិច្ចាគថវិការ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងសាលាដូងនៅគិរីរម្យ ដោយលោកបានទាំងអះអាងថា នឹងបន្តធ្វើរឿងបែបនេះបន្តទៀត ដើម្បីបំផុសឱ្យបានច្រើនជាប្រយោជន៍ដល់សង្គម ។ ក្នុងពិធីដែលចូលរួមយ៉ាងកុះករពីសំណាក់ភ្ញៀវកិត្តិយសនោះ លោកបានបង្វែរចំណងដៃគ្រប់កាក់គ្រប់សេនពីភ្ញៀវដែលបានចញលរួម ឱ្យក្លាយជាមូលនិធិជាប្រយោជន៍ដល់ គន្ធបុប្ផា និង សាលាដូង ។

លោកបានប្រកាសថា ភ្ញៀវដែលចូលរួមក្នុងពិធីសម្ភោធហាងរបស់ខ្លួននាថ្ងៃនោះ គឺលោកមិនតម្រូវឱ្យចងដៃ ឬទិញជាកាដូជូននោះឡើយ ដោយការចំណាយនៅក្នុងពិធីនោះទាំងស្រុង គឺលោកចំណាយរៀបចំដោយមិនយកចំណូលមកស៊ីសងវិញទេ។ ដោយឡែកភ្ញៀវទាំងអស់លោកស្នើរឱ្យបង្វែរការចងដៃ ទៅដាក់លុយនៅក្នុងហិបមូលនិធិវិញ ដោយក្នុងកម្មវិធីទាំងមូល លោកបានដាក់ហិបចំនួន2 គឺហិបមួយសម្រាប់ពេទ្យ គន្ធបុប្ផា និង ហិបមួយសម្រាប់ សាលាដូងនៅគិរីរម្យ ដោយភ្ញៀវកិត្តិយសពេញចិត្តបរិច្ចាគចូលហិបណា គឺតាមសទ្ធារៀងៗខ្លួន។

លោកនិយាយថា ប្រសិនបើភ្ញៀវម្នាក់បរិច្ចាគត្រឹមតែ5$ ចូលឱ្យហិបទាំង2 នោះភ្ញៀវរបស់លោកទាំងជាង 300នាក់ គឺពិតជាធ្វើឱ្យមូលនិធីទាំង2 ទទួលបានថវិការច្រើន។ ម្យ៉ាងលោកចង់បង្វែងការទិញផ្កាអបអរឱ្យក្លាយជារឿងដែលមានប្រយោជន៍សម្រាប់កុមារកម្ពុជាវិញផង។ លោកថាហិបទាំង2 នឹងយកទៅបើកដោយផ្ទាល់ ហើយរាប់លុយដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា និងសាលាដូង ដោយលោកបានទាំងប្រកាសទៀតថា ប្រសិនបើថវិការមូលនិធិនោះទទួលមិនសូវបានសមរម្យនោះលោកក៏នឹងបន្ថែមថវិការផ្ទាល់ខ្លួនពីលើផងដែរ។

គួរបញ្ជាក់ផងដែរថា GM PuB and Restaurant របស់លោក VJ DaDa ក៏នឹងមានគម្រោងដាក់បញ្ចូលជនពិការឱ្យទទួលសេវ៉ាកម្មម៉ាស្សាភ្ញៀវ 24 ម៉ោងផងដែរ ដើម្បីចញលរួមលើកកម្ពស់ការងារជនពិការដែលលោកចាត់ទុកថា គឺជាការរួមចំណែកជួយដល់សង្គម។ ដូច្នេះហើយទើបលោកត្រូវបានគេចាត់ទុកថាគឺជាម្ចាស់ហាងទី 1 ដែលហ៊ានយកកម្មវិធីធំរបស់ខ្លួនធ្វើជាមូលនិធិជួយដល់សង្គម។ នេះជាអាជីវកម្មធំមួយបស់លោក ដែលលោកមានភាគហ៊ុនប្រមាណ 35% ជាមួយនឹងដៃគូ2ទៀត និងជាអាជីវកម្មដែលបានចំណាយដើមទុនប្រមាណជាង 10ម៉ឺនដុល្លា។

LEAVE A REPLY

Please enter your comment!
Please enter your name here