តារាស្រី2ដួង ក្លាយជាអ្នកម៉ាក់វ័យក្មេងសមតាមបំណង

0

តារាស្រីវ័យក្មេងជាច្រើនដួងបានសម្រាលកូនជាបន្តបន្ទាប់នៅក្នុងខែនេះ បន្ទាប់ពីពួកគេបានសម្រេចចិត្តចូលរោងការសាងគ្រួសារប្រកបដោយសុភមង្គល អស់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះតារាស្រីល្បីឈ្មោះវ័យក្មេង2ដួង មានអ្នកនាង ម៉ាក់ សែនសូនីតា និងអ្នកនាង សួស វីស្សា បានសម្រាលកូនក្លាយជាម្ដាយក្មេង មុននិងក្រោយគ្នាប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។

តារាសម្តែងនាង ម៉ាក សែនសូនីតា ត្រូវបានគេដឹងថា នាងបានសម្រាលកូនដំបូងរបស់នាងដោយការវះកាត់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ខណះពេលរូបនាង និងកូនប្រុសទើបកើតនោះ គឺមានសុខភាពល្អ ដោយកូនមានទម្ងន់៣.៦គីឡូក្រាម។

តារាចម្រៀងនាង សួស វីសា បានសម្រាលកូនដំបូងរបស់នាងដោយធម្មជាតិកាលពីថ្ងៃទី 0៩ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ៩ នាទីព្រឹកនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្ន្ំពេញ ខណះពេលកូនស្រីរបស់នាងនាពេលនេះត្រូវបានប្រសិទ្ទឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny ។បន្ទាប់ពីទទួលបានចំណងដៃកូនដំបូងនាពេលនេះទាំងសួស វីសា និងស្វាមីលោក ថម មី បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ហើយតំណក់ឈាមរួមគ្នានាពេលនេះនឹងធ្វើឲ្យចំណងប្តីប្រពន្ធរបស់ពួកគេកាន់តែផ្អែមល្ហែម និងស្អិុតរមួតកាន់តែខ្លាំង។

យ៉ាងណាមានការលើកសរសើរថាអ្នកទាំង២ ពិតជាមានសំណាងខ្លាំងទាំងមុនពេលកើតនិងក្រោយពេលកើតកូន។ ព្រោះស្វាមីម្នាក់ៗ បានថ្នមផ្លូវចិត្តអោយរឹងមាំតែម្តងពេលសម្រាលកូន។នេះជាអ្វីដែលស្ត្រី គ្រប់រូបចង់បានពីស្វាមីនៃថ្ងៃសម្រាលកូន។

LEAVE A REPLY

Please enter your comment!
Please enter your name here