មិនអស់សង្ឃឹម កុល ដារី បន្តគម្រោងយកកូនម្ដងទៀត

0

ដោយសារវ័យកាន់តែជ្រេរៀងខ្លួន ហើយក៏ចង់បានកូនម្នាក់ទុកជាចំណងដៃអាពាហ៍ពិពាហ៍ទើបក្រោយទទួលដំណឹងថាកូនមកចាប់ផ្ទៃប្ដីប្រពន្ធមួយគូនេះរំភើបចង់ហោះ ប៉ុន្តែជាអកុសលទាំងកុសលក៏ជួបបញ្ហាខ្លះធ្វើឱ្យអ្នកនាង កុល ដាវី មិនអាចរក្សាទុកកូនជាទីស្រឡាញ់បានត្បិតថាអ្នកនាងពពោះស្រករគ្នានឹងអ្នកនាង តូតា ហើយក៏ត្រូវសម្រាលស្របាលគ្នានឹងតារាសម្ដែងវ័យក្មេងរូបនោះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកនាងនិងស្វាមី មិនអស់សង្ឃឹមនោះឡើយ គឺអ្នកនាងបន្តបំពេញបំណងយកបុត្រជាថ្មី ហើយពង្រឹងសុខភាពរបស់ខ្លួនឱ្យរឹងមាំដើម្បីត្រៀមទទួល និងមើលថែរកូនដែលមកចាប់ផ្ទៃឱ្យមានសុខភាពល្អ។

ត្បិតមិនបង្ហាញមុខក្នុងការងារសិល្បៈច្រើនដូចពីមុន ប៉ុន្តែជីវិតឯកជនរបស់ប្តីប្រពន្ធអ្នកសិល្បៈលោក សុខ រក្សា និង កុល ដាវី នៅតែជាទីចាប់អារម្មណ៍មហាជនគ្រប់មជ្ឈដ្ឋាន។ តួយ៉ាងថ្មីៗនេះ អ្នកទាំងពីរទើបជួបរឿងគួរឲ្យសោកស្តាយ ដោយបានបាត់បង់ដំណក់ឈាមរួមគ្នាកាលពីពេលថ្មីៗនេះ ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្មណ៍ចំពោះសុខភាពរបស់តារាសម្តែងតួឆ្នាស់ឆ្នើម កុល ដាវី ជាខ្លាំង។
មិនអស់សង្ឃឹមកុល ដាវី នឹងបន្តរៀបគម្រោងយកកូនម្តងទៀតហើយសង្ឃឹមមុតមាំថាដំណើរគ្រោងការមួយនេះ និងប្រសើរឡើងវិញដូចការតាំងចិត្ត។ទាំងកុល ដាវី និង សុខ រក្សាបានតស៊ូដឹកដៃគ្នារកសុីដើម្បីរក្សាលំនឹងគ្រួសារ។ ដាវីវិញគឺឃើញថាប្រឹងប្រែងLive វិដេអូលក់ឥវ៉ាន់តាមអនឡាញជារៀងរាល់ថ្ងៃ មិនអោយពេលវេលារំលងរកលុយ ចូលផ្ទះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here