ចូលរួមសោកស្ដាយ Chef រិទ្ធី ទទួលមរណៈភាព ទាំងកម្មវិធី Master chef រដូវកាលទី2 មិនទាន់ដល់វគ្គបញ្ចប់ផង

0

ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល និងជាសាររំលែកទុក្ខដល់គ្រួសាររបស់លោក ស៊ី សោភ័ណ្ឌរិទ្ធី ឬ Chef រិទ្ធី និងពិសេសសម្រាប់ហ្វេនៗអ្នកនិយមទស្សនាកម្មវិធី Master chef Khmer ខណៈពេលដែលឮដំណឹងថា អ្នកឯកទេសចម្អិនម្ហូបដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងរូបនេះបានទទួលមរណៈភាពហើយដោយសារជម្ងឺកាចសាហាវឆក់យកជីវិតលោកយ៉ាងឆាប់រហ័ស។ មហាជនជាច្រើនមានការសោកសង្រេងពិសេសហួសចិត្តយ៉ាងខ្លាំងនៅពេលបានឮដំណឹងនេះ ដោយសារមនុស្សភាគច្រើនគឺមិនបានដឹងពីសភាពជម្ងឺរបស់ចុងភៅរូបនេះ ដោយធ្លាប់តែឃើញលោកឈររឹងមាំ បញ្ចេញកាយវិការម៉ឺងម៉ាត់នៅក្នុងកញ្ចក់ទូរទស្សន៍។

យោងតាមគណនីហ្វេសប៊ុករបស់ស្ត្រីម្នាក់ ដែលបានអះអាងថា គ្រួសាររបស់ខ្លួន រាប់អានជាមួយChef រិទ្ធី ដូចបងប្អូន បានរៀបរាប់ឱ្យដឹងថា Chef រិទ្ធី បានទទួលមរណភាពមុននេះបន្តិច ហើយពេលនេះ ភរិយារបស់លោក ក៏កំពុងរៀបចំដំណើរ និងយកChef រិទ្ធី ទៅគេហដ្ឋាន ដោយលែងសង្ឃឹមតទៅទៀតហើយ។

គួរបញ្ជាក់ផងដែរថា Chef រិទ្ធី មានជំងឺក្រិនថ្លើម និង របេងសួត តាំងពីយូរណាស់មកហើយ តែទើបតែបច្ចុប្បន្ននេះទេ ជំងឺរបស់គាត់ បានបាក់ខ្លាំងមែនទែនតែម្តង រហូតមកដល់ពេលនេះលោកក៏នឹងលែងមានវត្តមាននៅក្នុងការជម្រុញទឹកចិត្តដល់អ្នកដែលមានបំណងចង់ក្លាយជាកំពូលចុងភៅឯកនៅក្នុងកម្មវិធី Masterchef Cambodia បន្តទៀតដែរ។ យ៉ាងណាមិញ នាពេលនេះ គ្រូពេទ្យ នៅបន្តដាក់អុកស៊ីសែនសិន នៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីពន្យាពេលឲ្យហួសម៉ោង១១យប់ ទើបដកចេញ ដើម្បីកុំឲ្យឆុងខ្លាំង ហើយនៅឯគេហដ្ឋាន បងប្អូន ក៏បានធ្វើរោងបុណ្យសព រួចរាល់ជាស្រេច ដើម្បីចាំទទួលChef រិទ្ធី ។


LEAVE A REPLY

Please enter your comment!
Please enter your name here